កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានជម្រុញឱ្យលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ និងអធិការនគរបាលក្រុង-ស្រុក ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន-វៀតណាម ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
លោកបានជម្រុញបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីកិច្ចសហការ ការពារសន្តិសុខ នៃដំណេីរការសវនការជម្រះក្តី កឹម សុខា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន-វៀតណាម ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ និងអធិការនគរបាលក្រុង-ស្រុក សមាសភាពចូលរួមសរុបមានចំនួន ៤៥នាក់ ៕