-អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាតដំបង នគរបាលខេត្តបាត់ដំបងមានលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងក្នុងផែនជំនាញ រួមជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង ធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងក្រុងបាត់ដំបងកាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២០។
-ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលធ្វេីការឃាត់ខ្លួនជនស័ង្សយចំនួន០៤នាក់គឺ៖
១-ឈ្មោះ អ៊ាង ហាក់ឡេង ភេទប្រុស អាយុ១៩ឆ្នាំរស់នៅសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង
២-ឈ្មោះនឿន វណ្ណ:ភេទប្រុសអាយុ១៩ឆ្នាំរស់នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៣-ឈ្មោះហៀង ស៊ីវន ភេទប្រុសអាយុ៣១ឆ្នាំរស់នីសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៤-ឈ្មោះ ហោ ឧត្តម ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅសង្កាត់ទួលតាឯក ក្រងបាត់ដំបង ខេត្តបាត់ដំបង
-ព្រមទាំងដកហូតវត្ថុតាងបានគឺ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន មាទឹកកក(IC E) ចំនួន ១២ថង់មានទម្ងន់សរុប ៥.៨២៨, ២៩ ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន(KETAMINE )ចំនួន ០៤ថង់ទម្ងន់សរុប៤,០១ក្រាម
-ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី(MDMA)ទម្ងន់០,១៤ក្រាម
-ថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ទម្ងន់០,៤១ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
-រថយន្តចំនួន០២គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការតាមផ្លូវច្បាប់៕(រូបភាពផែនប្រឆាំ ងគ្រឿងញៀននិងក្រុមប្រតិកម្មរហ័ស)