បាត់ដំបង៖ ផ្ទះបេីកល្បែងស៊ីសងរបស់លោក(តាល់)កំពុងដំណើរការបើកលេងទាំងយប់ទាំងថ្ងៃ ដែលមានទីតាំងស្ថិតនៅចំណុចវាលស្រែ១០០ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាច្រើនឆ្នាំមកហើយមិនដែលមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានទៅបង្ក្រាបនោះឡើយ ឬមួយក៏
អាជ្ញាធរនិងសមត្ថកិច្ច នៅក្រុងបាត់ដំបង ត្រូវរ៉ូវគ្នាអស់ហើយបានជាមិនចុះបង្ក្រាបទីតាំងល្បែងស៊ីសង របស់លោក(តាល)នៅត្នោតជ្រុំវាលស្រែ១០០ ។ ពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរដែលពាក់ព័ន្ធអាចឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាថ្នូរមិនបង្ក្រាប។
ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបង បានបន្តឲ្យដឹងថាល្បែងសុីសងបៀរ អាប៉ោង របស់លោក(តាល់)នៅត្នោតជ្រុំវាលស្រែ១០០ បានបើកលេង ជាយូណាស់មកហើយ ៗថែមទាំងមានរថយន្ដពាក់ស្លាកលេខ (ខ.ម)មកលេងទៀតផង។
ដោយមាន អ្នកខ្លះឈ្នះក៏សប្បាយស្រែកហូអ្នកខ្លះទៀតចាញ់អស់ធ្វើមុខខ្លាដូចពាក្យចាស់លោកពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លាវាមិនខុសនោះទេ។
ប្រភពពីអ្នកនៅក្បែរនោះបន្តថាលេងក្នុងមួយថ្ងៃៗ កន្លែងមួយនេះមានអ្នកចាញ់ឈ្នះរាប់ពាន់ មិនដែលមានមន្ត្រីរូបណាហ៊ានចុះទៅបង្ក្រាបឡើយ ប្រជាពលរដ្ឋបន្តទៀតថា ចាប់តាំងពីមានវង់ល្បែងបៀរអាប៉ោង របស់លោក(តាល់)នោះមកលេងក្នុងមូលដ្ឋានរបស់គាត់ តែងតែមានអំពើចោរកម្ម ជាញឹកញាប់ ធ្វើឲ្យពួកគាត់ រស់នៅភ័យខ្លាចយ៉ាងខ្លាំង អ្នកខ្លះនិយាយថាតេីអោយភូមិឃុំមានសុវត្ថិភាពយ៉ាងដូចម្ដេចបេីល្បែងស៊ីសងកេីតពេញបន្ទុក ហេីយអ្វីទៅដែលហៅថាភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំថ្មីៗនេះ? ។
ប្រជាពលរដ្ឋក៏បានសំណូពរដល់ឯឩត្ដម អ៊ុច សុខុនស្នងការនគរបាល ខេត្តបាត់ដំបងមេត្តាជួយមានវិធានការចុះបង្រ្កាបទីតាំងល្បែងស៊ីសងរបស់លោក តាល់ ដែលមានឥទ្ធិពលផងទាន
ព្រោះល្បែងស៊ីសងទាំងនេះហេីយជាការផ្ដេីមចេញនូវចោរលួច ចោរប្លន់ ចោរឆក់ អំពេីអសន្តិសុខធ្វេីឲ្យប្រជាពល់រដ្ឋភ័យខ្លាចទៀតផង