ភ្នំពេញ៖ ប្រជាពលរដ្ឋថារឿងចាក់ដីរំលោភយកដីប្រឡាយរបស់រដ្ឋពេល នេះប្រជាពលរដ្ឋរងចាំមេីលការស្រាយបំភ្លឺ ពីលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ ហាក់ដូចជាស្ងាតឈឹងរឺមួយក៏មានជាប់ពាក់ព័ន្ធនឹងក្រុមឈ្មួញដែរ ហេីយ
ពួកគាត់បានបន្ត និយាយពេញៗមាត់ថា បើពលរដ្ឋធម្មតាវិញសាកមើល បើហ៊ានតែ ចាក់ដីរំលោភយកដីប្រឡាយរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺបើមិនជាប់ទោសក៏ត្រូវអស់លុយដែរ ប៉ុន្តែ
ត្រង់បុគ្គលដែលមានបុណ្យសក្តិ មានលុយ មានអំណាច វិញនោះ គេអត់ឃើញមានទោសអីសោះដូចជាករណីខាងលេីជាដេីម យ៉ាងណាក៏ដោយ ចុងក្រោយគឺបានត្រឹមតែយកគ្រឿងចក្រទៅទុកនៅក្នុងសាលាខណ្ឌ គឺ រួចស្រេចតែ ម្តង ហេីយជននៅពីក្រោយខ្នងធ្វេីសកម្មភាពនោះ គឺអាចមានក្តីសុខដដែល រួចខ្លួនដដែល។
គួររំលឹកថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពចាក់ដីលុបដីប្រឡាយរបស់រដ្ឋក្នុងគោលបំណង យកជាកម្មសិទ្ធិនោះ ជាក់ស្តែងនៅថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ អង្គភាពសារព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស
បានចុះយកព័ត៌មានច្បាស់ការណ៌នៅទីតាំងផ្ទាល់ ដែលស្ថិតនៅក្បែរផ្លូវរទេះភ្លើង នៅចំណុចភូមិ
ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពិតជាមានករណីចាក់ដីរំលោភយកប្រឡាយរបស់រដ្ឋពិតមែន។
នៅចំពោះមុខអ្នកសារព័ត៌មាន បុរសម្នាក់ដែរសូមមិនបញ្ចេញឈ្មោះបាននឹងកំពុង់ធ្វើសកម្មភាពបានអះអាងថា ដោយហេតុដែលខ្លួន
ហ៊ានចាក់ដីលុបប្រឡាយបែបនេះគឺបានការអនុញ្ញាតពីលោកចៅសង្កាត់ និង
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តែម្តង ។
សម្រាប់ព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយេីងបានព្យាយាមទំនាក់ទំនងទៅលោក ប៉ាង លីដា តាមរយៈប្រព័ន្ធទូរសព្ទដែរ ប៉ុន្តែលោកអភិបាលរងខណ្ឌ ពុំមានការឆ្លើយតបទេ (ដោយតេចូលជាប់រវល់)ដោយឡែកកណីនេះផងដែរ លោក
ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យកម្លាំងរបស់បញ្ជារការឯកភាពខណ្ឌចុះឃាត់គ្រឿងចក្រមកយកទៅរក្សាទុកនៅសាលាខណ្ឌ
ហើយកាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ ។
ប្រជាពលរដ្ឋផ្តើមរិៈគន់ឲ្យកក្រើកបណ្តាញសង្គមថា ករណីខាងលើនេះ រូបលោក ប៉ាង លីដា អាចជាអ្នក អនុញ្ញាត និងជាអ្នកនៅពីក្រោយខ្នងការរំលោភយកដីរដ្ឋមែនទេដឹង បានជាអត់ហ៊ានចេញមុខ ឆ្លើយបំភ្លឺ ហើយបើអញ្ចឹងមែននោះ គឺពិតជាសមមុខលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយ ដែលមានមន្ត្រីក្រោមៗក្លៀកខ្លួន មានគំនិត បែបយ៉ាងចឹង ។
អង្គភាពសារព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស រង់ចាំរាល់ការស្រាយបំភ្លឺ ព័ត៌មានខាងលើនៅរៀងរាល់ម៉ោងធ្វើការ ៕