នគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

!( ខេត្តកណ្ដាល):ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី:២០/០២/២០២០

វេលាម៉ោង០១និង ០០នាទីយប់ទីតាំងនៅចំណុច:ផ្ទះសំណាក់ឈ្មោះបែសថាន្នីស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ:០៣នាក់៖ឈ្មោះនីម ម៉ានិតភេទប្រុស អាយុ១៩ឆ្នាំមុខរបរជានិស្សិត(ឃាត់ខ្លួន) នៅភូមិក្រពើហាសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
២-ឈ្មោះទួត សុវណ្ណពិសិដ្ផភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិន

ពិតប្រាកដ(ឃាត់ខ្លួន)នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

៣-ឈ្មោះ ហង់ ស្រីការភេទស្រីអាយុ២៥ឆ្នាំមុខរបរបំរើការងារក្នុងខារ៉ាអូខេស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយនិងថងសំរាបវិចច្ចប់មួយចំនួន។

៣-ទូរស័ព្ឌ០១គ្រឿងម៉ាកNOKIAអិនចុចពិល
៤-ដែកកេះចំនួន០៣ជញ្ជីងសំរាប់ថ្លឹងចំនួន០១ម៉ូតូ០១គ្រឿង ម៉កSuzuki nexពណ៌ទឹកក្រូចពាក់ស្លាកលេខ1HQ-4031លុយចំនួន៤៩០០០រៀល
៨-កាបូបដៃសំរាបដាក់ថ្នាំញៀនចំនួន០១។

សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើកំលាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានសហការណ៍ជាមួយកំលាំងព្រហ្មទណ្ឌបានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅតាមបណ្តាយផ្លូវជាតិលេខ២ មកដល់ចំណុចមុខសាលាបែលធី ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ជួបនឹងជនសង្ស័យឈ្មោះនីម ម៉ានិត ក៏ហៅឈប់ឆែកឆេររកឃើញថ្នាំញៀនចំនួន០១តូចក៏នាំមកអធិការក្រុងតាខ្មៅដើម្បីសួរបំភ្លឺតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះនីម ម៉ានិតបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានមកពីឈ្មោះទួត សុវណ្ណពិសិដ្ផ ដែលកុំពុងស្នាក់នៅក្នុងបន្ទប់១១០ផ្ទះសំណាក់ឈ្មោះបែសថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ហើយកំលាំងយើងក៏បានចុះទៅដល់បន្ទប់១១០ដោយមានការសហការណ៌ពីម្ចាស់ផ្ទះសំណាក់ក៏ចូលឆែកឆេររកឃើញថ្នាំញៀនចំនួន០២កញ្ចប់ធំនឹងឃាត់ខ្លួនឈ្មោះ ទួត សុវណ្ណពិសិដ្ផនឹងឈ្មោះ ហង់ ស្រីការបញ្ជូនមកកាន់អធិការនគរបាលក្រុងតាខ្មៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ផបានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបរស់ម្នាក់ដែលមិនស្គាលឈ្មោះនៅម្តុំក្តាន់ពីរនៅភ្នំពេញក្នុងតម្លៃ៥០០ដុល្លាដើម្បីលក់បន្ត។

ក្រោយពេលកើតហេតុជនសង្ស័យ ព្រមទាំវត្ថុតាងត្រូវបានយកមកអធិការរដ្ផាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាតការតាមនិតិវិធីច្បាប់។

You might like