បុរសម្នាក់ត្រូវក្រុមចោលដកកាំភ្លើងវាយបែកក្បាលសែនសុខប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាពនៅ​ ខណ្ឌ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ឌុបគ្នាមកធ្វើសកម្មភាពស្ទាក់ និងវាយដោយកាំភ្លើងខ្លីបណ្ដាលឲ្យបុរសម្នាក់បែកក្បាលឈាមស្រោចខ្លួនប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច ដោយមិនរំខានដល់សមត្ថកិច្ច​ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅច្រកចូលវត្តមង្កុតបុរី ក្បែរផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម ស៊ីដា ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។

បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីកម្មវិធីផឹកសុីមួយកន្លែង និងបានខ្ចីម៉ូតូប្អូនម៉ាកហុងដាឌ្រីម២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ ក្នុងគោលបំណងជិះត្រលប់ទៅផ្ទះវិញនៅស្ទឹងមានជ័យ ដោយរូបគាត់ច្រលំផ្លូវក៏ជិះចូលក្នុងវត្តខាងលើហើយមិនអាចទៅមុខទៀតបានដោយសាផ្លូវកំពុងសាងសង់មិនទាន់រួច ក៏បត់ម៉ូតូត្រលប់ក្រោយវិញ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមិនម៉ាកមកពីក្រោយ ហើយធ្វើសកម្មភាពវាយប្រតាយត្រប់គ្នា ហើយជនសង្ស័យបានដកកាំភ្លើងខ្លីវាយចំក្បាលជនរងគ្រោះពីក្រោយបណ្ដាលបែកហូរឈាមស្រោចខ្លួន ដោយឃើញឱកាសល្អជនសង្ស័យក៏លើម៉ូូតូជនរងគ្រោះជិះចេញទៅបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុជិតមួយម៉ោងទើបបានឃើញសមត្ថកិច្ចប៉ុស្តិ៏ទឹកថ្លាចុះមកដល់ចំនុចកើតហេតុ និងដឹកជនរងគ្រោះទៅប៉ុស្តិ៏ទឹកថ្លាដើម្បីដាក់ពាក្យបណ្ដឹងដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

You might like