ភ្នំពេញ ៖ ក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ តែម្តង កាលពីពេលថ្មីៗនេះ នៅពេលឃើញលោក ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌដូនពេញ ដែរមានរហស្សនាមក្នុងវិទ្យុទាក់ទង “មីនា១២” បានបង្ហោះសារមួយ ដែលមជ្ឈដ្ឋានទូទៅយល់ថា ជាការទម្លាយរឿងអាស្រូវរបស់ស្ថាប័នខ្លួនឯង។
សារដែលលោក ហ៊ួត ពិសិដ្ឋ បង្ហោះនោះមានអត្ថន័យថា “ធ្វើមេដឹកនាំ ត្រូវគិតពីកូនចៅ កុំក្តោបតែឯង កុំនិយមបក្ខពួកនិយម ត្រូវមានសិល្បៈចែករំលែក កុំច្រាសតែឯង ប្រយ័ត្នជាប់គុកតែឯង និងបក្ខពួកគូកន”។
ប្រភពព័ត៌មានច្បាស់ការណ៍មួយទម្លាយចេញពីខាងនគរបាលខណ្ឌដូនពេញ បានបង្ហើបប្រាប់ នៅថ្ងៃទី២៨ ខែកុម្ភៈនេះថា ជាធម្មតា លោក ហួត ពិសិដ្ឋ អោយតែពេលផឹកស៊ីស្រវឹងម្តងៗ គឺតែងតែនិយាយពាក្យមិនសមរម្យ និងទម្លាយរឿងអាស្រូវក្នុងស្ថាប័នខ្លួនឯងជាញឹកញាប់។
បញ្ហានេះ កន្លងមក លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ធ្លាប់បានហៅលោក ហួត ពិសិដ្ឋ មកណែនាំជាច្រើនលើកច្រើនសារ រួចមកហើយ តែលោក ហួត ពិសិដ្ឋ នៅតែមិនព្រមកែ ហើយអោយតែស្រវឹង គឺតែងតែទម្លាយរឿងអាស្រូវក្នុងឣង្គភាពបែបនេះ។
មជ្ឈដ្ឋានមួយចំនួនយល់ថា នេះអាចជាតម្រុយមួយដែរ ដែលអាចអោយថ្នាក់លើស៊ើបអង្កេត ថាតើក្នុងស្ថាប័ន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញមួយនេះ មានរឿងអាស្រូវអ្វីខ្លះ រហូតធ្វើអោយលោក ហួត ពិសិដ្ឋ ទម្លាយចេញបែបនេះ?
ជុំវិញករណីរឿងរ៉ាវខាងលើនេះ អង្គភាពសារព័ត៌មានយើង បានធ្វើការសម្ភាសន៍ទៅលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថា «ឲ្យតែគាត់ស្រវឹង គាត់តែតែងឡើងតាមវិទ្យុទាក់ទង គាត់ឡើងតាមហ្វេសប៊ុក ឃើញគាត់សរសេរពាក្យមិនល្អធ្វើអោយប៉ះពាល់ដល់អង្គភាព»។
លោកវរសេនីយ៍ឯកទៀន ច័ន្ទសារ បានបន្តទៀតថា គាត់ធ្វើនឹងអត់សាកសមទៅនិងវិជ្ជាជីវៈរបស់គាត់ទេ ក្នុងនាមជាមន្រ្តីនគរបាល។ បើសិនជាគាត់មានសម្ពោធពីការងារនៅក្នុងភារកិច្ចរបស់គាត់ មានអង្គភាពតើ មានស្នងការរងទទួលដឹកនាំខណ្ឋតើ មានឯកឧត្ដមស្នងការ ជាប្រធានស្ថាប័ន តើហេតុអ្វី បានជាគាត់យករឿងបុគ្គលរបស់គាត់ យកមកលាតត្រដាង ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននគរបាលជាតិ។
តើប្អូនស្ដាប់ទៅវាសមទេ ក្នុងនាមជានគបាលប្រើពាក្យ «ច្រាសច្រំ ស៊ីតែឯង ជាប់គុកតែឯង» វាមានចែងក្នុងច្បាប់អត់ទេ ?
លោកបានបន្ថែមថា មួយវិញទៀត គាត់គឺជាអ្នកអនុវត្តច្បាប់ មិចក៏ពាក្យពេចន៍អីចឹង។ បើមានបញ្ហាផ្ទៃក្នុង គាត់គួរទៅរកថ្នាក់ដឹងនាំឲ្យជួយដោះស្រាយ «បើចឹងមានតែគាត់ ប្រព្រឹត្តអំពើពុករលួយ»។
ជាចុងក្រោយ លោកវរសេនីយ៍ឯក បានឲ្យដឹងថា លោកបានធ្វើការណែនាំ អប់រំ ជាច្រើនលើក ច្រើនសារមកហើយ តែគាត់នៅតែធ្វើភាពអសកម្មដដែល ជាដដែល។ ប៉ុន្តចុងក្រោយនេះ ខ្ញុំបានឃើញគាត់សរសេរឡើងវិញ ហើយគាត់ថា អ្វីដែលគាត់និយាយនេះ មិនមែននិយាយមកដល់ខ្ញុំទេ ក៏ប៉ុន្តែ ក្នុងនាមខ្ញុំជាអ្នកដឹកនាំក្នុងអង្គភាព មិចបានគាត់និយាយចឹង វាធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់ខ្ញុំ ព្រោះខ្ញុំជាអ្នកដឹកនាំក្នុងអង្គភាពនឹង។ចំពោះរឿងរ៉ាវខាងលើនេះ មានបងប្អូនប្រជាពលរដ្ឋខ្លះបានបញ្ចេញមតិថា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង បើគ្មានភ្លើងក៏គ្មានផ្សែងដែរ៕