កណ្ដាល៖ការដ្ឋានសាងសង់សំណង់ផ្ទះរំលោភយកដីតាមបណ្ដោយច្រាំងទន្លេនៅតែមានជាបន្តបន្ទាបទោះបីជាអជ្ញាធរបានហាមឃាត់យ៉ាងក៏ដោយក៏នៅតែមានការសាងសង់ដដែលហេីយនៅពេលថ្មីៗដែរក៏មានប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានមកថាមានអ្នកចាប់ផ្ដេីមយកសសរគ្រឹៈមកបុកគ្រឹៈសាងសង់រំលោភយកដីច្រាំងទន្លេនឹងព្រែកគង់វ៉ាន់ធ្វេីជាកម្មសិទ្ធទៀតហេីយ។ បន្ទាប់ពីបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរួចមក
ជាក់ស្ដែងនៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ក្រុមអ្នកសារព័ត៌មានយេីងបានចុះផ្ដិតយករូបភាពដល់ទីតាំងកន្លែងដែរពលរដ្ឋបានរាយការណ៍ប្រាប់ហេីយឃេីញជាក់ស្ដែងក្រុមជាងកំពុង់ធ្វេីសកម្មភាពបុកគ្រឹៈ នឹងមួយកន្លែងទៀតដែរនៅជិតគ្នាបានចាក់សសររួចហេីយរងចាំឱកាសល្អនឹងលួចសាងសង់បន្ត ។ បន្ទាបបានឃេីញនឹងផ្ដិតយករូបភាពរួចហេីយអ្នកសារព័ត៌មានយេីងបានរាយការណជូនអជ្ញាធរហេីយដែរគាត់ថានឹងចាត់មន្រ្ដីអោយចុះទៅពិនិត្យមេីលតែរហូតមកដល់ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២០នេះការដ្ឋាននេះបានចាក់គ្រឹះឡើងសរសបន្តទៀតដូចដែលពួកគាត់បានរាយការណ៍ពិតមែន ហេីយបានរាយការបន្ថែមប្រាប់លោកមភូមិការគូ តែលោកបានប្រាប់ថាលោកមិនបានដឹងថាមានគេសាងសង់ទេហេីយពេលនេះលោកកំពុង់ឋិតនៅឯខេត្តសៀមរាបលោកបានអោយសួរទៅអនុភូមិទៅ ដែរការឆ្លេីយលេីកនេះខុសពីការឆ្លេីយថ្ងៃទី៩ខែកុម្ភះឆ្នាំ២០២០។
យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានលេីកឡេីងថាបេីមិនមានខ្នង មានលុយ មានអំណាច ហេីយត្រូវរ៉ូវគ្នាទេជាប្រពន្ធ័ទេគេមិនអាចយកសសរគ្រឹៈនឹងម៉ាស៊ីនបុកគ្រឹៈធ្វេីសកម្មភាពលាន់សម្លេងដូចផ្គរ រន្ទះបាញ់បែបនេះបានដែរ តែបេីចំពោះពលរដ្ឋដែរគ្មានលុយ គ្មានអំណាចវិញកុំថាឡេីយបុកគ្រឹៈសូម្បីតែយកបង្គោលដេីមឫស្សីសង់ខ្ទមក៏មិនបានផងនឹងមានកម្លាំងសមត្តកិច្ចមកហាមឃាត់ភ្លាមៗអីឡូវបេីមិនជឿសាកមេីលទៅ។
ចំណែកប្អូនប្រុសម្នាក់ដែលជាអ្នកឈរមេីលជាងកំពុង់បុកគ្រឹៈគាត់បាននិយាយថាកន្លែងនឹងជារបស់បងគាត់តែរឿងសុំច្បាប់សាងសង់ម្ដងគាត់ថាបានសុំទៅសាលាស្រុកខ្សាច់កណ្ដាលហេីយ ម្ដងថាមិនបានសុំទេ ហេីយគាត់បានប្រាប់បន្តថាបេីមានគេមកហាមឃាត់(អជ្ញាធរ)ឈប់ធ្វេីសិនបេីមិនឃាតទេធ្វេីបន្តទៅ។
ចំណែកលោកការ គូរ មេភូមិក្រូចសេីច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលបាននិយាយថាកន្លែងដែលកំពុង់ធ្វេីសកម្មភាពបុកគ្រឹៈសាងសង់នេះជារបស់ឯឩត្ដមគណៈពង្រឹង តែលោកមិនបានបញ្ជាក់ថា ជាគណៈពង្រឹងឃុំមួយណាទេ ហេីយលោកមេភូមិមិនក៏មិនប្រាប់ឈ្មោះគណៈពង្រឹងរូបនោះដែរគាត់បានបន្តទៀតថាការដែលបុកគ្រឹៈសាងសង់នេះគាត់(គណៈពង្រឹង)បានសុំមកមេភូមិដែរតែលោកមិនហ៊ានសម្រេច់ទេព្រោះជាមន្រ្ទីថ្នាក់ក្រោម ទេីបលោកមេភូមិអោយសុំទៅខាងស្រុកវិញ ហេីយលោកមេភូមិក៏ជូន ឯឩត្ដមគណៈពង្រឹងរូបនោះទៅដល់សាលាស្រុកខ្សាច់កណ្ដ្ដាល ដេីម្បីជួបលោកអភិបាលស្រុក ប៊ុន ផេង តែមិនជួបក៏ធ្វេីការទំនាក់ទំនងតាមទូរសព្ទ ហេីយលោកមេភូមិការ គូរប្រាប់បន្តថា ការសុំសាងសង់នោះលោកប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានអនុញ្ញាតអោយធ្វេីរឺសាងសង់តែមិនមានចេញខិតបញ្ជាក់អនុញាត់ជាផ្លូវការពីសាលាស្រុកទេ(និយាយយល់ព្រមមាត់ទទេដោយមិនមានសសេរតាមបែបរដ្ឋបាលទេ)ហេីយបេីមានពលរដ្ឋប្ដឹងរឺមានព័ត៏មានណាគេចុះផ្សាយត្រូវតែផ្អាក់សាងសងភ្លាម ហេីយរឿងអ្វីផ្សេទៀតលោកមិដឹងទេ
សូមបញ្ជាក់ ៖ថានេះជាសម្ដីរបស់លោកមេភូមិការគូរ តែម្ខាងប៉ុណ្ណោះ។
ចំពោះរឿងនេះផងដែរអ្នកសារព័ត៌យេីងមិនទាន់បានទទួលនៅការបកស្រាយ បំភ្លឺ ពីលោកអភិបាលស្រុក ប៊ុន ផេង បានទេ ដោយទូរសព្ទ តេចូលហេីយមិនលេីក សូម្បីតែតាម ប្រព័ន្ធ វត្ត
អាប់(WhatsApp)ក៏មិនដែរចូលមេីលដែរ។
ចំពោះការផ្សាយខាងលេីអង្គភាពសារព័ត៌មានយេីងរងចាំការស្រាយបំភ្លឺពីសាម៉ីពាក់ព័ន្ធ នឹងផ្សាយជូនរាល់ពាក្យអធិប្បាយ បំភ្លឺរបស់សាម៉ីខ្លួនពាក់ព័ន្ធ រាល់ម៉ោងធ្វេីការ ៕