លោកហេង ហួត មន្រ្ដីកងរាជអាវុធហត្ថខេត្តកំពង់ធំម្នាក់យកខ្លួនទៅជាប់ពាក់ព័ន្ធបទល្មើសដឹកឈើ នឹងរត់ការឣោយឈ្មួញរកស៊ីខុសច្បាប់

ខេត្តកំពង់ធំ ÷មន្រ្ដីកងរាជអាវុធហត្ថម្នាក់ដែលឈរជើងនៅតំបន់៥៥ក្នុងទឹកដីស្រុកសណ្ដាន់ខេត្តកំពង់ធំ ហ៊ានគឃ្លើនល្មើសនិងបទបញ្ចារបស់ប្រមុខរាជរដ្នាភិបាលយកខ្លួនទៅជាប់ពាក់ព័ន្ធនិងបទល្មើសដឹកឈើយ៉ាង ងងើលហើយទង្វើទាំងនេះវាមិនខុសពី ការល្មើសនិងប្រសាសន៍ សម្ដេចតេជោដែលធ្លាប់មានអនុសាសន៍ជារឿយៗថា សូមអោយសមត្ថកិច្ចទាំងអស់នៅអោយឆ្ងាយពីបទល្មើស កុំពាក់ព័ន្ធនិងបទល្មើស តែបែរជាមន្រ្ដីកងរាជឣាវុធហត្ថម្នាក់នេះបែរជាយកខ្លួនទៅជាប់ពាក់ព័ន្ធជូនបទល្មើសដឹកឈើទៅវិញ។

តាមប្រភពព័ត៏មានពីមន្រ្ដីថ្នាក់ខ្ពស់ម្នាក់បានអោយដឹងថា លោក ហេងហួត ជាមន្រ្ដីកងរាជអាវុធហត្ថឈរជើងនៅតំបន់៥៥ ក្នុងទឹកដីស្រុកសណ្ដាន់ហើយថែមទាំងបានអួតក្អេងក្អាងតាមទូស័ព្ទថា ខ្លួនលោកមានខ្សែធំណាស់នៅក្នុងខេត្តមិនអាចធ្វើឣីលោកបាននោះទេ ទោះបីលោករកស៊ីបទល្មើសដឹកឈើ ឬរត់ការឈើក៏ដោយ។

លោក ហង្សថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានផ្ដល់បទសម្ភាសនៅថ្ងៃព្រហស្បត៌ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ដោយលោកបានឆ្លើយយ៉ាងខ្លីថា លោកបានហៅមន្រ្ដីរូបនោះសាកសួរនិងធ្វើកិច្ចសន្យារួចហើយ។

តាមប្រភពច្បាស់ការថា លោក ហេង ហួត ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ កាន់បេសកម្ម ចេញដោយលោក យ៉ាំ ប៊ុនណ្ណា ហៅចិន ឲ្យបង្រ្កាបរាល់បទល្មើសព្រៃឈើតែបែរជាទៅរត់ការកាងបទល្មើសព្រៃឈើដែលដឹកចេញពីព្រៃឆ្លងកាត់តំបន់៥៥ ឃុំស្រើង ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុកទៅវិញ។

ព័ត៌មានបែកធ្លាយមកដល់ ថ្ងៃទី២ ខែមិនាឆ្នាំ២០២០នេះ មិនទាន់បានទំនាក់ទំនង់សុំការបំភ្លឺទៅលោក ហេងហួត បាននៅឡើយទេដើម្បីឲ្យព័ត៏មាននេះមានតម្លាភាព សូមលោកបំភ្លឺមកផង៕

You might like