តាមពិតរឿងបាត់ខ្លួន មនុស្ស៣នាក់លើសមុទ្រ តាមពិតគឺជាករណីឃាតកម្មសោះ

ព្រះសីហនុ៖ ដឹងការពិតហើយទីបំផុតករណីបាត់មនុស្សទាំង៣នាក់ លើទូកនេសាទមួយគ្រឿងនោះជាករណីឃាតកម្ម។ បន្ទាប់ពីបានរកឃើញសាកសពមនុស្ស២នាក់ បាត់ខ្លួនម្នាក់ទៀតនោះតាមពិត គឺជារឿងឃាតកម្មបង្កឡើង ដោយជនសង្សយ័ម្នាក់ជាកម្មករទូកនេសាទ ដែបានបាត់កាលពី ថ្ងៃទី១ខែមិនាឆ្នាំ២០២០ នៅលើផ្ទៃសមុទ្រជិតកោះថាសក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុអោយបានដឹងថា ឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី១ខែមិនាឆ្នាំ២០២០ នៅលើផ្ទៃសមុទ្រជិតកោះថាសក្នុងខេត្តព្រះសីហនុ។ ជនសង្ស័យឈ្មោះ ធី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិត្រពាំងចាម ឃុំពោធិ៍ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង សារភាពថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១:៣០នាទី ខ្លួនបានប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត ក្រោយពេលអូសមងបានពីរដៃ ខ្លួនបានយកញញួរ វាយទៅលើតៃកុងទូកចំនួន២ ញញួរ និង រុញទម្លាក់ទឹក បន្ទាប់មកដោយសារខ្លួនភ័យខ្លាចកូនដៃទូកម្នាក់ដែលនៅសល់ ហើយក៍ជាអ្នកភូមិនឹងគ្នារាយការណ៍ជូនសមត្ថកិច្ច ខ្លួនក៍យកកាំបិតកាប់ទៅលើកូនដៃទូក ឈ្មោះ ប៊ុន បូរ៉ា ត្រូវសៀតថ្កា១កាំបិត រួចរុញទម្លាក់ទឹកដូចគ្នា ទើបខ្លួនបើកទូកទៅទុកនៅជិតដីគោកហើយ បានគេចខ្លួនទៅឯខេត្តព្រៃវែង។ លុះមកដល់ពេលនេះជនសង្សយ័ត្រូវបាន នគរបាលចាប់ខ្លួនក្រោមកិច្ចសហការរួមគ្នា រវាងនគរបាលខេត្តព្រះសីហនុ និងនគរបាលខេត្តព្រៃវែង សម្របសម្រួលផ្លូវច្បាប់ពីអយ្យការអមសាលាដំបូងខេត្ត។

សូមបញ្ជាក់ជនរងគ្រោះដែលស្លាប់ -ទី១ ឈ្មោះ ប៊ុន បូរ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិខ្មែរ ជាកូនដៃទូក មានស្រុកកំណើ់ត ភូមិ-ឃុំ ជាមូយនិងជនសង្ស័យ។ -ទី២ ឈ្មោះ ហែម ពឿន ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ជាតៃកុងទូក មានស្រុកកំណើត ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ដកំពត (សាកសពជនរងគ្រោះទាំង២ ត្រូវបានគេរកឃើញលើផ្ទៃសមុទ្រ ជាបន្តបន្ទាប់ក្រោយហេតុការណ៍នេះ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំពីខេត្តព្រៃវែង មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការបន្តតាមនិតិវិធី បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

You might like