រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ណែនាំឱ្យពលរដ្ឋទូទៅប្រើក្រមាខ្មែរយើង ល្អជាងប្រើម៉ាស់ទៅទៀត

ភ្នំពេញ÷ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ថាប្រជាពលរដ្ឋខ្មែរ ពិសេសបងប្អូនដែលរស់នៅតាមស្រុកស្រែចម្ការគួរប្រើក្រមាខ្មែរយើង ដើម្បីខ្ទប់ពេលក្អក កណ្ដាស ល្អជាងការប្រើម៉ាស់ផង ព្រោះអាចបោកបានប្រើបន្តទៀត ។ លោករដ្ឋមន្ត្រីថា ប្រើម៉ាស់បានតែពេទ្យ ឬអ្នកដែលគ្រុនផ្ដាសាយអីទេ ចំណែកពលរដ្ឋសុខភាពល្អធម្មតាគួរតែប្រើក្រមាទៅល្អជាង ។ តបទៅនឹងសំណួរអ្នកសារព័ត៌មានដែលសួរថាតើក្រសួងមានវិធានការ ឬការកំណត់តម្លៃម៉ាស់ដែរឬទេ? ឯកឧត្ដម ម៉ម ប៊ុនហេង ​បានឆ្លើយថា ជាធម្មតាបើម្នាក់ៗនាំគ្នាសម្រុកទៅទិញច្រើនគឺអ្នកលក់តែងដំឡើងថ្លៃបែបនេះហើយ តែបើឡើងថ្លៃហួសហេតុពេកនោះត្រូវធ្វើការជាមួយសមត្ថកិច្ចសេដ្ខកិច្ចដើម្បីជួយអន្តរាគមន៍ ។ យ៉ាងណាក្ដីលោកបានបន្តថា ការប្រើម៉ាស់តែម្យ៉ាងមិនអាចការពារពីវីរុស Covid-19 នេះបានទេ គឺត្រូវអនុវត្តនូវក្បួនអនាម័យដែលក្រសួងបានផ្សព្វផ្សាយរួចទៅហើយ ៕

You might like