បទល្មើសព្រៃឈើចាប់ផ្ដើមកក្រើកសារជាថ្មីម្ដងទៀតហើយក្រោយពីមានការស្ងប់ស្ងាត់មួយដង្ហើមចង្រិត

ខេត្តមណ្ឌលគិរី÷ព្រៃឈើធនធានធម្មជាតិខេត្តមណ្ឌលគិរីឣាចនឹងរលាយដោយសារតែពួកឈ្មួញរកស៊ីបទល្មើសដែរមួយរយៈពេលកន្លងថ្មីៗនេះដោយមានការបង្ក្រាបរាល់បទល្មើសទាំងឡាយមិនថាធំឬតូចៗគឺកម្លាំងគណៈកម្មការថ្នាក់ជាតិបង្ក្រាបយ៉ាងក្ដៅ គគុកហើយក៏មានការបិទមិនឱ្យចរាចរណ៍ឈើឆ្លងដែនឬក៏ក្នុងស្រុកនោះទេគឺស្ងប់ស្ងាត់បានតែមួយ

ដង្ហើមចង្រឹតតែប៉ុណ្ណោះ។ថ្មីៗនេះចាប់ផ្ដើមមានឈ្មួញរកស៊ីបទល្មើសឆ្លងដែនបានពឹងពាក់លោកសឿនដែលមានមុខមាត់ម្នាក់ជាអ្នករត់ការ ហើយឈ្មោះសឿន ក៏ជាអ្នកសារព័ត៌មានបម្រើឲ្យទូរទស្សន៍ក្នុងស្រុកមួយផងដែរ ហើយគេស្គាល់ថាគឺលោកជាអ្នកចចារដោះស្រាយរឿងបាយទឹកជាមួយសមត្តកិច្ចតាមដងផ្លូវដើម្បីជំនួញឈើឆ្លងដែនផងដែរ។
តាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថាក្នុងមួយយប់ៗគឺមានរថយន្តប្រភេទសាំយ៉ុងនិងរថយន្តឡង់គ្រីស័រកែច្នៃរាប់សិបគ្រឿងចូលដឹកឈើនៅក្នុងចំណុចស្រុកអូររាំងដើម្បីបន្តយកទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំ។

តាមប្រភពព័ត៌មានបានបន្តទៀតថាការរត់ការជំនួញឈើឆ្លងដែននេះដោយមានភាគីវៀតណាមដាក់ទឹកលុយរាប់សិបម៉ឺនដុល្លារដើម្បីរត់ការទៅលោក មេបរិស្ថានមេព្រៃ លោកស្នងការ មេប៉េអឹមនិងលោកស្វាយសំអៀងអភិបាលខេត្តមណ្ឌលគិរីទៀតផងនិយាយឲ្យចំគឺឃុបឃិតគ្នាជាប្រព័ន្ធតែម្ដង។

ពលរដ្ឋសុំសំណូមពរដល់លោកនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានបង្ក្រាបបទល្មើសធនធានធម្មជាតិសូមមានវិធានការបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិឆ្លងដែននិងចាប់ជនឧក្រិដ្ឋក្បត់ជាតិដែលពាក់ព័ន្ធនឹងរកស៊ីបទល្មើសជំនួញឈើឆ្លងដែនចាប់មកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន៕

You might like