បងៗជាវីរ:បុរស! ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យខ្មែរយើង, អគុណសំរាប់ការលះបង់ដើម្បីសេចក្តីសុខប្រជាជនកម្ពុជា
បងៗជាវីរ:បុរស ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យខ្មែរយើង អគុណសំរាប់ការលះបង់ដើម្បីសេចក្តីសុខប្រជាជនកម្ពុជា។ ដោយយោងតាមគណនីហ្វេប៊ុករបស់បងប្អូនខ្មែរយើងមួយចំនួនបានបង្ហោះសារលើកទឹកចិត្តថា៖ មេីលគាត់លែងស្គាល់ហេីយ, ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យខ្មែរសូវៀត
មានពាក្យអីជូនពរនឹងលេីកទឹកចិត្តគាត់ទេ ក្រុមគ្រូពេទ្យសំរុក គ្រប់មន្ទីរពេទ្យសូមអោយក្រុមពេទ្យទាំងអស់មានសុខភាពល្អ អគុណសំរាប់ការលះបង់របស់គ្រូពេទ្យគ្រប់ផ្នែក។
បងប្រុសម្នាក់ទៀតក៏បានបង្ហោះដែរថា ខ្ញុំមិនបានស្គាល់បងៗជានរណា ខ្ញុំមិនដឹងមុខបងៗបែបណា ខ្ញុំមិនដឹងថាបងៗហត់ប៉ុណ្ណា ខ្ញុំមិនដឹងថាបងៗភ័យយ៉ាងណា ខ្ញុំមិនដឹងថាក្រុមគ្រួសារបងៗបារម្មណ៍ខ្លាំងយ៉ាងណា តែខ្ញុំដឹងថាបងៗជាវីរ:បុរស វីរ:នារីសម្រាប់ខ្ញុំ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ស៊ូស៊ូ៕