អាជ្ញាធរខណ្ឌមានជ័យគ្មានចំណាត់ការណ៍លើទីតាំងអុីនធឺណេតគ្មានច្បាប់នៅសង្កាត់បឹងទំពុនទី២ទោះបីចុះពិនិត្យដឹងថាអត់មានលិខិតអនុញាត្ត

  1.  ភ្នំពេញ៖ ទោះបីក៏ដោយដឹងថាហាងអុីនធឺណេតគ្មានយីហោ នៅលើផ្លូវ២៧១ក្នុងសង្កាត់បឹងទំពុនទី២បើកគ្មានលិខិតអនុញាត្តហើយនោះ ក៏អាជ្ញាធរខណ្ឌមានជ័យហាក់គ្មានវិធានការលើទីតាំងអុីនធឺណេតនេះសោះ ថែមទាំងទុកអោយម្ចាស់ទីតាំងនេះរឹតតែផ្គើនឡើង ខណៈដែលអាជ្ញាធរចុះពិនិត្យពេលថ្ងៃ យប់ឡើងបើកវិញ ឬមួយការចុះពិនិត្យនេះគ្រាន់តែជាការសម្ដែងប៉ណ្ណោះ។
    . គួររំលឹកថា កាលពីពេលកន្លងមកមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា ទីតាំងបើកអុីនធឺណេត គ្មានយីហានៅផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ បើកលួចបង្កប់ល្បែងសុីសងប្រភេទហ្គេមបាញ់ត្រី ទើបនៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ ដែលមានលោកចៅសង្កាត់រងទី២ លោកមេប៉ុស្ដិ៍បឹងទំពុនទី២ និងលោកមេភូមិ បានចុះពិនិត្យនិងបិទទីតាំងនោះភ្លាមៗ ព្រោះគ្មានលិខិតអោយបើកអាជីវកម្មនោះទេ។ តែមិនបានប៉ុន្មានម៉ោងផង ទីតាំងនេះបើកដំណើរការណ៍ទទួលភ្ញៀវអោយចូលលេងវិញដដែលនៅពេលយប់ថ្ងៃដដែល (ចុះបិទពេលថ្ងៃ ពេលយប់បើកវិញ) ដែលទង្វើតនេះធ្វើអោយពលរដ្ឋមានការងឿងឆ្ងល់ថា តើការចុះពិនិត្យនេះជាឆន្ទៈពិតប្រាកដរបស់អាជ្ញាធរ ឬគ្រាន់តែជាការសម្ដែងទេឬក៏យ៉ាងណា។
    . គួតបញ្ជាក់បន្ថែមថា ទីតាំងបើកអុីនធឺណេតគ្មានច្បាប់នៅផ្លូវ២៧១ ក្នុងសង្កាត់សង្កាត់បឹងទំពុនទី២នេះ ចាប់តាំងពីថ្ងៃទី១៣ ខែមិនា គឺបើកដំណើរការណ៍បានដដែលរហូតមកដល់ថ្ងៃទី១៩ ខែមិនានេះ ដោយមិនមានការំខានពីអាជ្ញាធរឡើយ៕

You might like