ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ នៃការរីករាលដាលក្នុងករណីជំងឺឆ្លងមេរោគកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ថា តាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ត្រូវតែបញ្ឈប់ការស្គែនមេដៃបណ្ដោះអាសន្ន ដើម្បីប្រយុទ្ធជាមួយមេរោគកូវីដ-១៩។