ខេត្តតាកែវ ៖ ទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោងមួយកន្លែងរបស់ឈ្មោះ អ៊ួក ដែលស្ថិតនៅ ភូមិ ត្រពាំងខ្នា ឃុំ ជំរះពេន ស្រុក សំរោង ខេត្តតាកែវ បានបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ ស្របពេលប្រមុខរាជរដ្ឋាលភិបាលបានប្រកាសបិទ កាស៊ីណូ នឹងហាមពលរដ្ឋអោយនៅឆ្ងាយពីគ្នា ដេីម្បីការពារ ការឆ្លង វីរុស កូរ៉ូណា (covid19)តែបែរជាឈ្មោះ អ៊ួក ហ៊ានបេីកលេងល្បែងប្រជល់មាន់នឹងអាប៉ោងស្រែកហ៊ោយ៉ាងសប្បាយនឹងមិនរំខានដល់សមត្តកិច្ចមូលដ្ឋានទៀតផង។
ការលេងល្បែងស៊ីសងបែបនេះកំពុងតែប្រព្រឹត្តផ្ទុយពីគោលនយោបាយភូមិឃុំសុវត្ថិភាពទាំង ៩ ចំនុចដែលបានដាក់ចេញដោយរដ្ឋាភិបាល មិនតែប៉ុណ្ណោះថែមទាំងកំពុងតែប្រព្រឹត្តផ្គើនទៅនឹងបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទៀតផង ។ ដោយឯកឧត្តមបានចេញសេចក្តីប្រកាសកាលពីដើមខែមករាឆ្នាំ ២០២០ថ្មីៗនេះហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋានក្បែទីតាំងសង្វៀនជល់មាន់និងអាប៉ោងខាងលើបានឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងឈ្មោះ អ៊ួក ដែលបានបើកលេងជារៀងរាល់ថ្ងៃនេះគឺមិនខ្លាចរអាសមត្ថកិច្ចឬច្បាប់នោះឡើយ ហើយជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្តង។
ពលរដ្ឋបានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនហើយជល់ភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ដោយពួកមានការព្រួយបារម្ភថាបើកាលណាមានល្បែងស៊ីសងហើយវាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហិង្សាជាដើម។
ពួកគាត់បានបន្តទៀតថាប្រហែលសមត្ថកិច្ចបានទទួលលាភសក្ការៈហើយមើលបានជាមិនដែលឃើញសមត្ថកិច្ចថ្នាក់ណាមួយចុះមកទប់ស្កាត់ ឬបង្ក្រាបនោះទេ ដោយទុកឲ្យលេងបានយ៉ាងរលូនតែម្តង។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការខេត្តមេត្តាចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបវង់ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ចៀសវាងកើតបទល្មើសផ្សេងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។
ជាពិសេសពេលថ្មីនេះ ការរីករាលដាលនៃវីរុស កូរ៉ូណា (covid19)ផងនោះពលរដ្ឋស្នេីរដល់ ឯឩត្ដម ស្នងការនគរបាលខេត្តតាកែវ មេត្តាមានវិធានបង្រ្កាបអោយបានឆាប់ព្រោះអ្នកមកលេងមានមកពីគ្រប់ទីកន្លែង ចឹងហេីយទេីបពួកគាត់មានការបារម្ភខ្លាចនូវការឆ្លងជំងឺថ្មីនេះផងដែរ៕