ជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជាទិញម៉ាស់ជាង៥លាន ត្រៀមចែកជូនប្រជាពលរដ្

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជាទិញម៉ាស់ចំនួន៥លាន២សែន ដែលក្នុងនោះពីក្រៅប្រទេសចំនួន៤លាន និង ពីរោងចក្រផលិតម៉ាស់នៅខេត្តព្រះសីហនុ ចំនួន១លាន២សែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ និង ផ្តល់ជូនមន្ទីរពេទ្យមួយចំនួន ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី “លទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី” នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នេះ បង្ហាញថា រាជរដ្ឋាភិបាល បានចាត់ទុកអាល់កុល និង ម៉ាស់ជាទំនិញយុទ្ធសាស្ត្រ សម្រាប់បម្រុងទុកប្រើប្រាស់ក្នុងកាលៈទេសៈនៃការរីករាលដាលនៃវីរុសកូវីដ១៩ ។

រាជរដ្ឋាភិបាល ក៏មានគោលដៅប្រែក្លាយរោងចក្រមួយចំនួនទៅជាផលិតម៉ាស់ អាល់កុល និង សម្ភារៈបរិក្ខារវេជ្ជសាស្ត្រសម្រាប់ផ្គត់ផ្គង់ទៅអោយរដ្ឋ ដើម្បីប្រើប្រាស់នៅក្នុងស្រុកតែម្តង ៕

You might like