អំណោយដ៍ថ្លៃថ្លារបស់ឯ/ឧ សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះនិងបានអញ្ជើញចុះផ្ទាល់ដើម្បីផ្តល់ជូននិងសួរសុខទុកដល់កន្លែងជនរងគ្រោះដោយសារអគ្គីភ័យ

ក្រចេះ÷ នៅរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ ឯ/ឧ សាន្ត ប៊ុនថាន មេបញ្ជារកងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំកម្លាំងចូលរួមជាមួយដោយលោកមេបញ្ជាការស្រុកចិត្របុរីនិងមេបញ្ជាការស្រុកសំបូរ ប្រធានស្នាក់ការសន្តិសុខ៧០៨និងប្រធានស្នាក់ការសន្តិសុខ ៧១០ដើម្បីចុះសួរសុខទុកក្រោយពីបានទទួលព័ត៌មាននៅអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងគ្មានសល់និងបណ្តាលអោយបុរសជាប្តីម្នាក់បានស្លាប់ភ្លាមៗនៅក្នុងព្រះអគ្គីកាលពីព្រឹកថ្ងៃទី២៩,មិនា,ឆ្នាំ២០២០ វេលាម៉ោង១០,៣០នាទីព្រឹក ដោយមិនបង្អង់យូរលោកក៍បាននាំយកអំណោយដ៍ថ្លៃថ្លាជាច្រើនដើម្បីផ្តល់ជូនដល់ជនរងគ្រោះភ្លាមៗនោះដែរដោយមិនបណ្តោយអោយរងនូវការខ្វះខាតយូរនោះទេដែលជាតម្រូវការចាំបាច់ដើម្បីបន្តជីវិតទៅថ្ងៃមុខទៀត។

អំណោយនូវទឹកចិត្តមនុស្សធម៌ដ៍ថ្លៃថ្លារបស់ឯ/ឧ នៅថ្ងៃនេះរួមមាន
១- ថវិការចំនួនពីរលានរៀល
២- អង្ករចំនួន៨បាវ ក្នុងមួយបាវចំនួន២២គីឡូក្រាម
៣- តង់ចំនួន១
៤- ទឹកសុទ្ធចំនួន៥០យួរ
ហើយក្មុងនោះផងដែរក៍មានទឹកត្រី ទឺកសីុអីុវ កន្ទេល មុង ភួយ ប៊ីចេង និងគ្រឿងឧប្បភោគបរិភោគជាច្រើនមុខទៀតផង។

បញ្ជាក់ ÷នៅវេលាម៉ោង ១០ និង៤០នាទីថ្ងៃទី២៩ ខែ០៣ ឆ្នាំ២០២០​ បង្ករមានករណីអគ្គីភ័យ កើតឡើងម្ចាស់ផ្ទះឈ្មោះ ឌៀប រ៉ា ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិស្រែត្រែង​​ ឃំុក្បាលដំរី ស្រុកសំបូរ​ ខេត្ត​ ក្រចេះ​ ។ ក្នុងពេលឈ្លោះប្រកែកគ្នាប្តី ឈ្មោះ ឌី ឃ្វា ភេទ ប្រុស​ អាយុ៥៦ឆ្នាំ បានយកសាំងចាក់ដុតផ្ទះ របស់ខ្លួនឯងបណ្តាលអោយឆេះផ្ទះទាំងស្រុង ផ្ទះទំហំ ទទឹង៨ម៉ែត្រ និង បណ្តោយ៩ម៉ែត្រ ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង។ ដោយជនបង្ករ ចាក់សាំងដុតខ្លួនឯងឆេះស្លាប់ក្នុងផ្ទះតែម្តង។ ចំណែក ឌៀប រ៉ា (ជាប្រពន្ធ)ឃើញភ្លើងឆេះខ្លាំងពេកបានរត់គេចចុះពីលើផ្ទះទាំងរបួសធ្ងន់មកក្រោម។
បច្ចប្បន្ន: ជនរងគ្រោះ កំពុងសម្រាកនៅក្នុងមន្ទីពេទ្យបង្អែកខេត្ត ក្រចេះដើម្បីព្យាបាល។

You might like