ឈ្មោះថុន មិនខ្លាចជំងឺ(កូរ៉ូណា covid-19)ខ្លាំងមែនហ៊ានបើកលេងល្បែងសុីសងប្រជល់មាន់និងអាប៉ោងប្រមូលម្ដុំគ្នាលេងយ៉ាងសប្បាយ

 

(ខេត្តត្បូងឃ្មុំ)÷ មានទីតាំងប្រជល់មាន់និងអាប៉ោងដ៍ធំមួយកន្លែងដែរគេបានស្គាល់ម្ចាស់ឈ្មោះថុន ជាអ្នកមើលការខុសត្រូវកំពុងបើកលេងនៅភូមិឈើទាលជ្រុំ ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មើលទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនឹងម្ចាស់បើកល្បែងសុីសងប្រជល់មាន់និងអាប៉ោងមួយកន្លែងនេះប្រហែលឃុបឃិតគ្នាជាប្រព័ន្ឋរួចទៅហើយបានជាមិនហ៊ានធ្វើការបង្រ្កាប
ថែមទាំងប្រឆាំងនឹងបទបញ្ជារ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានដាក់បទបញ្ជាប្រកាសទូទាំងប្រទេស ហាមមិនឲ្យពលរដ្ឋឆ្លងពីខេត្តមួយទៅខេត្តមួយ នឹងមិនឲ្យពលរដ្ឋជួបជុំគ្នាលើសពី ៥ នាក់ផងដែរ តែបែរជាអាជ្ញាធរមូលដ្ឋានបណ្ដោយឲ្យបុគ្គលឈ្មោះថុននិងឈ្មោះប្រុសបើកសង្វ់ៀនប្រជល់មាន់និងអាប៉ោងជាល្បែងស៊ីសងខុសច្បាប់ បានយ៉ាងរលូន បែរជាអាជ្ញាធរធ្វើមិនដឹងមិនឮ ថែមទាំងមិនយកចិត្តទុកដាក់ស្ដាប់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាហាមមិនឲ្យមាននិងបង្ក្រាបឲ្យទាល់តែបានរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសនិងហាមមិនឲ្យមានការប្រមូលផ្ដុំគ្នាលើសពី ៥ នាក់ដើម្បីការពារការរីករាលដាលឆ្លងមេរោគ(កូរ៉ូណា covid-19)ផងដែរ។
ប្រភពពីរពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានល្បែងសុីសងប្រជល់មាន់និងអាប៉ោងដ៍ធំគេបានស្គាល់ម្ចាស់ឈ្មោះថុន ដែរកាលពីរមុនធ្លាប់បើកលេងនៅភូមិស្រឡប់ម្តងរួចទៅហើយប៉ុន្តែនៅទីនោះមានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មានហើយក៍បានបិទផ្អាកមួយរយៈពេលប៉ុន្តែឥឡូវនេះគេបានឃើញឈ្មោះថុនបាននាំបក្សពួកមកបើកលេងល្បែងសុីសងនៅភូមិឈើទាលជ្រុំ​ ម្តងវិញហើយតាំងពីរបើកលេងមកដល់ពេលនេះដំណើរការបានយ៉ាងរំភើយទៀតផងឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋបានឃុបឃិតគ្នាជាមួយម្ចាស់បើកល្បែងសុីសងមួយកន្លែងនេះដូចពាក្យមហាជនបានរិះគន់ពិតប្រាកដហើយបានជាដំណើរការបើកលេងបានយ៉ាងរំភើយនោះ

ប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ដែលមានបារមីធំជាងលោកសួស សៀងលី អធិការនគរបាលស្រុកត្បូងឃ្មុំផង ព្រោះកន្លែងមួយនេះប្រហែលជាមានបារមីធំជាងលោកនាយប៉ុស្តិ៍និងលោកអធិការស្រុកត្បូងឃ្មុំហើយ បានជាមិនធ្វើការបង្រ្កាប ថែមទាំងលាក់បាំងថ្នាក់លើទៀត សូមឯកឧត្តមមេត្តាប្រើនៅកណ្តាប់ដៃដែកដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងលេងល្បែងប្រជល់មាន់និងអាប៉ោងដ៍ធំ ម្ចាស់ឈ្មោះថុន​ ដែលបានមកបើកលេងល្បែងសុីសងស្ថិតនៅភូមិខាងលើនេះផង ព្រោះអីពលរដ្ឋកំពុងភ័យខ្លាចនូវការឆ្លងជំងឺ (កូរ៉ូណា covid-19)នឹងជាពិសេសគឺអំពើចោរកម្មលួចឆក់ប្លន់នឹងអំពើអសន្តិសុខនៅក្នុងស្រុកភូមិទៀតផង។ពលរដ្ឋសង្ឃឹមថាឯកឧត្តមស្នងការនឹងមានវិធានការចំពោះបទល្បែងដែលមានទីតាំងខាងលើនេះផងដែរ៕

You might like