(តាកែវ) ÷ កម្លាំងអាជ្ញាធរស្រុកបាទីខេត្តតាកែវ ចុះបង្ក្រាបទីតាំងប្រជល់មាន់និងអាប៉ោង មួយកន្លែងនៅថ្ងៃទី១៦ខែមេសាឆ្នាំ ២០២០ឋិតនៅភូមិត្បែងឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវ មិនទាន់បាន 24ម៉ោងផងនៅថ្ងៃទី១៧ ខែមេសាឆ្នាំ ២០២០ ទីតាំងប្រជល់មាន់និងអាប៉ោងបើកដំណើរការបើកភ្នាល់លេងវិញយ៉ាងរំភើយឌឺដាក់អាជ្ញាធរស្រុកបាទីទៀផង តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថាកន្លែងដែលប្ដូរមកពីក្នុងចំការស្វាយ ស្ថិតនៅក្រោយភូមិ ត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលកាលថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២០ពីម្សិលមិញកម្លាំងសមត្ថកិច្ចបង្ក្រាបម្ដងរួចហើយតែមិនទាន់បាន 24ម៉ោងផងនៅថ្ងៃទី 17 ខែមេសាឆ្នាំ ២០២០ក៏បានបើកលេងយ៉ាងរលូនទៀតដូចជាមិនខ្លាចញញើតនៅបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាសម្ដេចក្រឡាហោម ស ខេង តើកន្លែងមួយនេះមានអំណាចខ្លាំងប៉ុណ្ណាទើប គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាប ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹងបានជាសង្វៀនប្រជល់មាន់និងប៉ោងហ៊ានបើកលេងបានដោយរលូនយ៉ាងនេះ។បងប្អូនពលរដ្ឋបាននាំគ្នាលើលឡើងថាតាំងពី ភូមិ ឃុំពួកគាត់កើតមានល្បែងសុីសងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់កាលណាមកពួកគាត់មានការភ័យខ្លាចកើតមានអំពើចោរកម្មដូចជាចោរលួច ចោរឆក ចោរប្លន់នឹងនិងអសន្តិសុខក្នុងភូមិជាដើមហើយថ្មីៗនេះដែលប្រមុខរាជរដ្ឋាភិបាលបានហាមមិនឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាការពារកុំឲ្យឆ្លងជំងឺកូវិដ ១៩ (COVID.19)តែបែរជាមានល្បែងប្រជល់មាន់ប៉ោងបើកលេងប្រមូលផ្ដុំគ្នាយ៉ាងច្រើនដោយមិនខ្លាចការឆ្លងនៃជំងឺនេះសោះ។

បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសូមណុំពរមកដល់លោក អ៊ូច ភា អភិបាល នៃគណអភិបាលខេត្តតាកែវ លោក សុខ សំណាងស្នងការនគរបាលខេត្តតាកែវ សូមមេត្តាមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ស្ថិតនៅភូមិខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបជុំនួសលោក ហ៊ូ វណ្ណៈ នឹង លោកអធិការនគរបាលស្រុកបាទី ង៉ាន់ សារី ផង ព្រោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថាពួកគាត់គ្មាន អសមត្ថភាព និងមិនដែលហ៊ានធ្វើការបង្រ្កាបល្បែងសុីសងប្រជល់មាន់ និងអាប៉ោង កំពុងបើកភ្នាល់លេងខុសច្បាប់នោះទេ ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តឈប់ឲ្យកើតមានល្បែងសុីសងទាំងអស់នេះបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ហើយថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍កុំឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាខ្លាចឆ្លងជំងឺកូវិដ១៩ (COVID.19)ផងដែរ៕

You might like