ទីតាំងលោកតាល់ ល្បែងភ្នាល់ទឹកភ្លៀងនឹង អាប៉ោង កំពុងតែបើកលេង យ៉ាងគឃ្លើនអាជ្ញាធរក្រុងបាត់ដំបងហាក់ដូចជាស្ងាត់ឈឹង ប្រហែលជាបានឆ្ងាញ់ហើយ

ខេត្តបាត់ដំបង ៖ចាប់ផ្ដើមកក្រើកខេត្តបាត់ដំបងទៀតហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ទីតាំងល្បែងសុីសងភ្នាល់ ទឹកភ្លៀងនិងអាប៉ោងមួយដែលគេស្គាល់ឈ្មោះថាលោក(តាល់) ជាម្ចាស់ល្បែងសុីសងជាយូរលង់មកហើយ នោះ បច្ចុប្បន្ន សង្កេតឃើញថាទីតាំងល្បែងមួយនេះ មានមនុស្សចូលលេងជាច្រើនហូរហែយ៉ាងសប្បាយទៀតហើយ ទីតាំងបនល្បែងខាងលើនេះដែល ស្ថិតនៅចំណុច វាលស្រែ១០០០ ភូមិសំរោងពីរ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ពលរដ្ឋដែលរស់នៅជុំវិញ ផ្ទះល្បែងសុីសងមួយនេះ បាន
ប្រាប់បណ្តាញ ព័ត៌មានឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនបាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងបើកល្បែងខាងលើនេះឡើយ ពួកគាត់បានបន្តទៀតថា ម្ចាស់បើកល្បែងសុីសង នេះមានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយបាយទឹក ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះនឹង អត្តសញ្ញាណនោះទេ ដូច្នេះទើបគេអាចបើកលេងបានដោយរលូនបែបនេះ

ទីតាំងលោកតាល់ មានល្បែងភ្នាល់ទឹកភ្លៀងនឹង អាប៉ោង កំពុងតែបើកលេង យ៉ាងគឃ្លើនតែអាជ្ញាធរក្រុងបាត់ដំបងវិញហាក់ដូចជាស្ងាត់ឈឹង !

ចំពោះអាជ្ញាធរ ក្រុងជាពិសេស លោក ឆាង វ៉ាន់ឆៃ អធិការ នគរបាលក្រុងបាត់ដំបង នឹង លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង គេមិនបានឃើញមានចំណាត់ការទៅលើល្បែង បៀរ អាប៉ោងនឹងចាក់ភ្នាល់ទឹកភ្លៀង ដុះស្លែមួយនេះទល់តែសោះ ទើបគេដាក់ការសង្ស័យថា ប្រហែលជាខ្លាចអំណាចខ្នងបង្អែកដ៏រឹងមាំ ម្ចាស់បើកល្បែងសុីសងមួយនេះហើយ
មើលទៅបានជាមិនបង្ក្រាបដូច្នេះ។ បើយោងតាមប្រភពពីពលរដ្ឋនៅក្បែរៗនោះ បានឲ្យដឹងថា បើចុះទៅបង្ក្រាប ឫ បិទទីតាំងមួយនេះអាចនិងធ្លាក់ពីតំណែង រឺមួយបានទទួលលាភសក្ការៈហើយ ទើបបិទភ្នែករក្សាភាពស្ងៀមស្ងាត់ ទុកអោយម្ចាស់បនល្បែងខាងលើនេះបើកលេងបានយ៉ាងអាណាធិបតេយ្យ។

ពលរដ្ឋបានរិះគន់ថាឯណាទៅដែលហៅថា សុវត្ថិភាព ភូមិ ឃុំ ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បើមានល្បែងសុីសងកើតឡើងបែបនេះ ដោយសាតែមានល្បែងសុីសងនេះហើយទើបកើតមាន អំពើរ អសន្តិសុខ សង្គម ជូនពលរដ្ឋក្នុងការរស់នៅ ដែលបណ្តាលឲ្យកើតមានអំពើ អនាចារ ចោរកម្មផ្សេងៗកើតឡើង និងប្រជាពលរដ្ឋសំណូមពរថ្នាក់លើ មេត្តាចុះពិនិត្យដាក់កម្លាំងដើម្បីចាត់វិធានការបង្រ្កាប់ល្បែងសុីសងខាងលើនេះ ដើម្បីភូមិឃុំមានសុវត្ថិភាព៕

You might like