(បាត់ដំបង)៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចេញបម្រាមហាមឃាត់ មិនអោយមានការជួបជុំនៅតាមមូលដ្ឋាននានា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាព តែផ្ទុយទៅវិញបែរជាអាជ្ញាធរក្នុងក្រុងបាត់ដបង ខេត្តបាត់ដំបងនាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវ។

ឱ្យបនល្បែងស៊ីសងខ្នាតធំ មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្រោយផ្សាពូពុយ ក្នុងភូមិ អញ្ចាញ សង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង ដំណើរការប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងបំផុត ។
ដែលមានមនុស្សជួបជុំគ្នាជាច្រើននាក់ក្នុងមួយថ្ងៃៗ។
សកម្មភាពនេះត្រូវបានគេសង្ស័យថា អាជ្ញាធរតាំងពីថ្នាក់ភូមិ សង្កាត់ ក្រុងនិងខេត្ត អាចទទួលលាភសាការៈ យ៉ាងច្រើនពីបនល្បែងមួយនេះមិនខានឡើយ?។ហើយបនល្បែងលេងអាប៉ោងបៀនិងចាក់ភ្នាល់ទឹកភ្លៀងប្រចាំក្រុងបាត់ដំបងខេត្តបាត់ដំបងមួយនេះបើកលេងយ៉ាងរលូនរាប់ឆ្នាំមកហើយ ព្រោះតែលាភសក្ការៈទើបអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង។
ហ៊ានយក បទបញ្ជារដ្ឋាភិបាលមកទ្រាប់ក្ដិតអង្គុយដូច្នេះ?។

ជាក់ស្ដែង ទីតាំងល្បែងb អាប៉ោងចាក់ការភ្នាល់ទឹកភ្លៀងមានទឹកលុយរាប់ពាន់ម៉ឺនដុល្លាស្ថិតនៅក្រោយផ្សារភូពុយតាមបណ្ដោយផ្លូវបេតុងក្នុងភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបងនិងខេត្តបាត់ដំបងនេះកំពុងប្រព្រឹត្តទៅយ៉ាងរលូនឥតស្ទាក់ស្ទើរ។
ដោយពុំមានសមត្ថកិច្ច ឬអាជ្ញាធរ ថ្នាក់ណាចុះបង្ក្រាបឬហាមឃាត់ឡើយ ខណៈវង់ល្បែងដ៏ធំមួយនេះ បើកដំណើរការខួបប្រាំងខួបវស្សាដុះស្លែទៅហើយ,,!។
ទន្ទឹមនឹងនោះគេឃើញតែ អ្នករត់ការសម្របសម្រួល បិទបាំងនូវព័ត៌មាន រួមទាំងអ្នកចាំមើលផ្លូវ ។
កំពុងរត់ខ្វែងដៃខ្វែងជើង ដោយគំរាមមកលើអ្នកសារព័ត៌មានផង នឹងលួងលោមផង,,,(នេះជាយុទ្ធសាស្ត្រឈ្នះឈ្នះ)។

ប្រភពដដែលបន្តថា៖ សម្រាប់បនល្បែងនៅចំណុចខាងលើ គេសង្កេតឃើញមានរថយន្តដែលមានពាក់ស្លាកលេខនគរបាល(ន.ប)និងរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ(ខ.ម)អញ្ចឹងហើយហើយទើបគ្មាន សមត្ថកិច្ចណាចុះបង្ក្រាបនោះទេ!។
ព្រោះមេការ បានរត់ការជាមួយអាជ្ញាធរ នឹងសមត្ថកិច្ចអស់ហើយ តាំងពីក្រោមរហូតដល់ខេត្ត ។
ក្នុងនោះក្រុមអ្នកញៀនល្បែងក៍បានលើកឡើងដែរថា៖ (បើមិនរត់ការមុនទេស្មានតែលេងល្បែងកើតអី?)។

ពលរដ្ឋនៅតំបន់នោះបានថ្លែងដោយការព្រួយបារម្ភថា ការបើកលេងល្បែងខ្នាតធំបែបនេះ។
វាអាចបង្កអំពើអសន្តិសុខក្នុងសង្គមមិនខានឡើយ!ព្រោះថា(អ្នកលេងល្បែងឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា បើចាញ់ច្រើនកាលណាអ្វីៗក៍ហ៊ានធ្វើ (អាចកើតជាអំពើចោរកម្ម ចោរលួច ចោរប្លន់ទ្រព្យសម្បត្តិពួកគាត់)។

ពោលគឺ!ល្បែងទាំងនោះរួមមាន(បៀរ) (អាប៉ោង) (ចាក់ភ្នាល់ទឹកភ្លៀង) ដែលចាក់ភ្នាល់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ។
ហើយសម្រាប់អាប៉ោងវិញ ភ្នាល់ចាក់លុយ សុទ្ធតែរាប់សិបលានរៀល ក្នុងមួយគ្របៗ។

ពោលគឺ!វង់ល្បែងនៅចំណុចខាងលើ ជាវង់ល្បែងខ្នាតធំលំដាប់(កាស៊ីណូ)។
ដែលក្នុងមួយថ្ងៃៗ មានមនុស្សរាប់សិបនាក់នាំគ្នាប្រមូលផ្ដុំមកលេងល្បែងនៅទីនោះយ៉ាងច្រើនកុះករ (ព្រោះម្នាក់ៗសំអាងថា៖រត់ការអស់ហើយនឹងមានសុវត្ថិភាព) មុនចុះបង្ក្រាបគឺប្រាប់ឱ្យរត់។ នៅពេលបែករឿងដល់ថ្នាក់ជាតិ ឬក៍សារព័ត៌មានចុះផ្សាយ ។
គឺមេការល្បែងនឹងសមត្ថកិច្ច បានប្រើគ្រប់វិធី ដើម្បីឲ្យកន្លែងបនល្បែងរបស់ខ្លួនដំណើរការយ៉ាងរលូន
ចំណែកលោកអ៊ូច សុខុនស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ១១ ខែឧសភាឆ្នា២០២០
នេះមិនបានបកស្រាយអ្វីទេ រាល់សកម្មភាពខាងលើ ដោយលោកថ្លែងប្រាប់ កូនខ្មែរម្ចាស់ប្រទេស យ៉ាងខ្លីថា៖(ខ្ញុំរវល់រួចក៍ចុចបិទទូរស័ព្ទតែម្ដងទៅ)។

មជ្ឈដ្ឋានខាងក្រៅថា ការបើកលេងល្បែងបែបនេះ សបញ្ជាក់ឱ្យឃើញថា៖ អាជ្ញាធរក្រុងនិងខេត្តបាត់ដំបង កំពុងប្រឆាំងនឹង បទបញ្ជារដ្ឋាភិបាលដែលហាម មិនអោយមានការជួបជុំជាដាច់ខាត ដើម្បីទប់ស្កាត់កូវីដ១៩។
ដោយឡែកនៅភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបងខេត្តបាត់ដំបង វិញបែរជាបណ្ដែតបណ្ដោយ អោយមានការជួបជុំលេងល្បែងស៊ីសងដូច្នេះទៅវិញ បើផ្ទុះជំងឺកើតឡើងគិតម៉េច?ដូច្នេះហើយប្រជាពលរដ្ឋក៏បានស្នើសុំឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងទទួចសុំឯកឧត្តមអ៊ុចសុខុនស្នងការនគរបាលខេត្តបាត់ដំបងមេត្តាមានវិធាននិងការចុះទប់ស្កាត់និងបង្ក្រាបវង់ល្បែងបៀរអាប៉ោងចាក់ភ្នាល់ទឹកភ្លៀងដែលមានទឹកលុយរាប់ម៉ឺនដុល្លារនិងរាប់សិបលានរៀលតើមានទីតាំងនៅក្រោយផ្សារពូពុយតាមបណ្ដោយផ្លូវបេតុងសត្វក្នុងភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបងខេត្តបាត់ដំបងនេះផងទាន ព្រោះល្បែងស៊ីសងទាំងនេះជាប្រភពនៃអំពើចោរលួចចោលឆក់ចោរប្លន់និងអំពើអសន្តិសុខក្នុងសង្គមជាពិសេសជាមូលហេតុដែលបង្ករឲ្យមានអំពើហិង្សានៅក្នុងគ្រួសារជាញឹកញ៉ាប់ទៀតផង៕ មក

You might like