មណ្ឌលគិរី ៖ទោះជាប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំតាមក្រសួងពាក់ព័ន្ធនានាខិតខំទប់ស្កាត់នៅបទល្មើសកាប់បំផ្លាញព្រៃឈើយ៉ាងណាក៏ដោយក៏នៅតែមានជនឆ្លៀតឱកាសឃុបឃិតជាមួយនឹងមន្ត្រីខិលខូចក្នុងខេត្តស្រុកបើកដៃឲ្យមានការកាប់បំផ្លាញនិងដឹកជញ្ជូនអនុផលព្រៃឈើដដែលជាក់ស្ដែងនៅថ្ងៃទី១៣​ ខែឧសភា​ឆ្នាំ២០២០នេះដែរមានរថយន្តប្រភេទវេអងដែលដឹកឈើពេញប្រៀបបានបើកជ្រុលចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានបណ្ដាលឲ្យខូចបើកទៅមុខលែងរួចហើយក៏មានរថយន្តវេអង់មួយគ្រឿងទៀតមកសាងឈើពីរថយន្តដែលបុកបង្កាន់ដៃស្ពានបន្តដឹកយកចេញបន្តដំណើរទៅទៀត ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូចជាក្រសួងពាក់ព័ន្ធបានបិទនូវអាជ្ញាប័ណ្ណ ប៉េសេ ដែលចេញដោយមន្ត្រីរដ្ឋបាលព្រៃឈើយ៉ាងណាក៏ដោយ។ក៏នៅតែមានឈ្មួញខិលខូចឆ្លៀតឱកាសឃុបឃិតជាមួយនឹងមន្ត្រីពាក់ព័ន្ធក្នុងខេត្តស្រុកបើកដៃឲ្យមានការដឹកចេញនៅប្រភេទឈើប្រណិតខុសច្បាប់ ដើមរូបភាពផ្សេងៗជាក់ស្ដែងដែលដឹកឈើប្រណីតពេញប្រៀបលើមានអ្នកខ្លះហៅថាជាឈើដែលដឹកចេញមកពីក្រុមហ៊ុនរបស់លោកទ្រីភាពដែលជាឈ្មួញឈើដ៏ល្បីប្រចាំស្រុកខ្មែរ ដោយឡែកមន្ត្រីដែលអះអាងថាឈឺដែលដឹកជញ្ជូននៅក្នុងរថយន្តវ័យអស់នេះមានច្បាប់ទម្លាប់ត្រឹមត្រូវអ្នកដែលអាងនោះក៏មិនប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនថាជាមន្ត្រីផ្នែកអ្វីដែរហើយក៏មិនបានបង្ហាញនូវច្បាប់ដឹកជញ្ជូន ប៉េសេ ដែលចេញដោយមន្ត្រីរដ្ឋបាលព្រៃឈើបង្ហាញជូនអ្នកសារព័ត៌មានឱ្យបានឃើញដែរនេះសបញ្ជាក់ឲ្យឃើញថាប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធហើយទើបមិនមិនហ៊ានបង្ហាញនូវឯកសារស្របច្បាប់ដល់អ្នកសារព័ត៌មានដើម្បីបញ្ជាក់ពីភាពស្អាតស្អំនោះទេ​។ 

បេីតាមតើប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកែវសីមាខេត្តមណ្ឌលគីរី​ បានអោយអ្នកសារព័ត៌មានយើងដឹងថារាល់ថ្ងៃមានរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃតែមិនដែលឃើញមានការបង្ក្រាបនោះទេ ទាល់តែមានហេតុការណ៍ជាក់ស្ដែងដូចខាងលើទើបដឹងថារថយន្តទាំងនោះគឺជារថយន្តដឹកឈើប្រណីតខុសច្បាប់ឯមន្ត្រីអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តស្រុកព្យាយាមលាក់បាំងនៅព័ត៌មានក៏ដូចជាថ្នាក់ដឹកនាំក្រសួងទៅវិញ និងប្រមុខរាជរដ្ឋាភិបាលដែលខិតខំថែរក្សានូវសម្បត្តិធម្មជាតិ ។ ប្រជាពលរដ្ឋក៏បានសំណូមពរដល់ថ្នាក់ដឹកនាំឯកឧត្តមនាយឧត្តមសេនីយ៍ឯកសៅ​ សុខាមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ដែលឯកឧត្តមជាជាប្រធានគណៈបញ្ជាការថ្នាក់ជាតិចុះបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសនិងឯកឧត្តមសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាមានចំណាត់ការទៅលើបទល្មើសព្រៃឈើខាងលើនេះផង៕

You might like