ហ្គេមបាញ់ត្រីដុះស្លែចំនួន៤ ទីតាំងនៅខណ្ឌ ដូនពេញ កំពុងបើកបង្អួតភ្នែកអាជ្ញាធរ ខណ្ឌដូនពេញយ៉ាងគរឃ្លើន!!

ភ្នំពេញ៖ ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីចំនួន៤កន្លែងកំពុងបើកលេង និង ទទួលអតិថិជន​ ទាំងយប់ទាំងថ្ងៃ យ៉ាងអាណាធិបតេយ្យជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ ។

ទីតាំងហ្គេមបាញ់ត្រីទាំង៤មាន ដូចជានៅតាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ តាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ប្រជាពលរដ្ឋនៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើកំពុងរងចាំមើលចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកវរសេនី យ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ តេីលោកនឹងមានវិធានការបែបណាចំពោះទីតាំងល្បែងស៊ីសងដុះស្លែទាំងនោះ!!

ប្រជាពលរដ្ឋលោកសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងទាំងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ៕

 

You might like