ករណីថ្មីបន្ថែម! ឈើដុលជាង១០ ថាត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ធ្វើការរកឃើញជាបន្តក្រោយពីមានការដឹកយកមកលាក់ទុកនៅក្នុងព្រៃ

✍ខេត្តកំពង់ស្ពឺ÷ ឈើដុលប្រម៉ាណជាង១០ កំណាត់ត្រូវបានកម្លាំងជំនាញបរិស្ថានស្រុកឱរ៉ាល់ចុះធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ទៅលើក្រុុមអ្នកដឹកឈើ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើការចូលទៅលួចកាប់បំផ្លាញដឹកជញ្ជូនចេញពីតំបន់ដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ បំរុងដឹកទៅលក់បន្តតាមដេប៉ូឈើក្នុងខេត្តកំពង់ស្ពឺ។

ការចុះបង្ក្រាបទៅលើកន្លែងលាក់ឈេីខាងលើបានធ្វើឡើងនៅរសៀលល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពីមានការចុះរុករកឃើញជាបន្តបន្ទាប់ របស់ខាងមន្ត្រីជំនាញឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់យើង នឹងបានធ្វើការចុះបង្ក្រាបទៅលើកន្លែងលាក់ឈើទាំងនោះផងដែរ។

ការចុះបង្ក្រាបកន្លែងលាក់ឈើខាងលើ ស្ថិតនៅចំណុចក្នុងព្រៃមួយកន្លែង ដែលមានចំងាយនៅខាងលិចតំបន់តេទឹកពុះ ប្រម៉ាណជាង ១គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។

ឈើដុលដែលត្រូវបានរុករកឃើញបានខាងលើមានចំនួន១៤ កំណាត់ ជាប្រភេទឈើ ចំរុះ ដែលមានមុខកាត់ ៣០ ជុំ ទៅដល់ ៥០ ជុំ នឹងមានប្រវែង ៣ ម៉ែត្រកន្លះ ។

បច្ចុប្បនឈើខាងលើត្រូវបានខាងមន្ត្រីជំនាញបរិស្ថានស្រុកឱរ៉ាល់យើងកំពុងធ្វើការលើកយកមករក្សាទុកនៅស្នាក់ការរងតេទឹកពុះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

You might like