ភ្នំពេញ៖ ក្រោយពីអាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាយូរខែមកនេះ នៅរសៀលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២០ មេឃភ្លៀងមួយមេ និងខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យដើមឈើដួលរលំលើឡានមួយគ្រឿងបង្ករអោយមានការខូចខាតជាទម្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរស្តុបសន្ធរម៉ុក ហើយរថយន្តខូចខាតនោះដែរគឺជាប្រភេទរថយន្ត Pick Up Mazda ព័ណ៌ស។ ទន្ទឹមនឹងនេះផងដែរពួកយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នអោយបានច្រើននៅពេលដែលមេឃភ្លៀង មិនគួរចតរថយន្តនៅក្រោមដើមឈើ និងគួរជៀសវាងការធ្វើដំណើរនៅពេលកំពុងភ្លៀងមិនថានៅទីវាល ក្រោមដើមឈើ ឬនៅកន្លែងណាក៏ដោយដើម្បីសុវត្ថិភាព។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺគួរតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអោយបានទៀងទាត់សម្រាប់បងប្អូនដែលរស់នៅក្បែរមាត់សមុទ្រ និងអ្នកដែលនេសាទនៅលើផ្ទៃសមុទ្រ៕