ឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រួតពិនិត្យរបាយការណ៏ា វឌ្ឍនភាពការងារគោលនយោបាយភូមិឃុំមានសុវត្ថភពនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

កំពង់ធំ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព​.​ស​២៥៦៤​ត្រូវ​នឹង​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា​ត្រួតពិនិត្យ​របាយការណ៍ វឌ្ឍនភាព​ការងារ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ថ្លែងថា កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ត្រួតពិនិត្យ​កិច្ចការងារ ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​កន្លងមក ដើម្បី​រក​ឲ្យ​ឃើញ​ចំណុចខ្លាំង ចំនុចខ្សោយ បញ្ហា​ប្រឈម ដើម្បី​ប្រជុំ​ដក​បទពិសោធន៍ វាយតម្លៃ​ទៅលើ​កិច្ចការងារ​ទាំងនោះ ហើយ​ជ្រើសរើស​ចំនុច​ល្អ​សម្រាប់​លើក​ទិសដៅ​អនុវត្ត​បន្ត ។ សំដៅ​ធ្វើយ៉ាងណា​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ដែល​អាច​កើតមានឡើង​ក្នុង​មូលដ្ឋាន ឃុំ​-​សង្កាត់ ដើម្បី​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ប្រជាពលរដ្ឋ រស់នៅ​ប្រកបដោយ​ភាព​សុខក្សេមក្សាន្ត ស្របតាម​គោលនយោបាយ​”​ភូមិ​-​ឃុំ​” មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​បន្ថែម​ពី​កិច្ចកា​ងារ​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ ទទួល​ការងារ​ជំនាញ សូម​ពង្រឹង​វិធាន​ការជំនាញ​សមត្ថភាព​ជំនាញ របស់ខ្លួន​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ស្របតាម​គោលការណ៍ ចង្អុលបង្ហាញ​​ណែនាំ​របស់​ថ្នាក់ដឹកនាំ​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​ការចូលរួម​ប្រយុទ្ធប្រឆាំង​នៃ​ការរីក​រាលដាល​ជំងឺ COVID-19 ដោយ​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ស្ដីពី វិធានការ​បង្ការ​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ៕

You might like