អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ២៨ថ្ងៃមកនេះ មានយានយន្តជាង៤ម៉ឺនគ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ តាមអនុក្រឹត្យថ្មី

បតាមលោកឧត្តមសេនីយ៍ឯក, សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨លើក ស្លាប់៣នាក់ របួស២៩នាក់ (របួសធ្ងន់១៦នាក់)។

សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះដែរ មានយានយន្ត ១៣៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ។ ក្នុងនោះ ម៉ូតូមាន ១០៥៤គ្រឿង ខណៈរថយន្តមានចំនួន ៣២២គ្រឿង។

បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ ល្មើសសញ្ញា លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ និងស្រវឹង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ២៨ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។

លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

You might like