កម្លាំងសមត្ថកិច្ចដាក់បារ៉ាស់ទប់ស្កាត់ការពារកុំឱ្យអាជីវករធ្វើបាតុកម្ម នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត, អាជ្ញាធរកម្ពុជា-ថៃ នឹងជួបពិភាក្សានៅរសៀលថ្ងៃនេះ

សមត្ថកិច្ចបានឲ្យដឹងថា ការដាក់បារ៉ាស់នេះដឹកនាំដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក អ៊ី ចំរើន នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងកម្លាំងសមត្ថកិច្ចចម្រុះ ដោយបានត្រៀមទប់ស្កាត់ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ ទាមទារបិទច្រកមិនឱ្យរថយន្តដឹកទំនិញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។

សមត្ថកិច្ច បានបញ្ជាក់ថា នៅរសៀលថ្ងៃនេះអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី និងអភិបាលខេត្តស៊ីសាកេត ប្រទេសថៃ នឹងជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕

You might like