(ត្បូងឃ្មុំ) ៖សង្វៀនបញ្ជល់មាន់នឹងអាប៉ោងដ៏ធំដែលបេីកលេងយ៉ាងរលូនរៀងរាល់ថ្ងៃដោយមិនខ្លាចការបង្រ្កាបរបស់សមត្តកិច្ចនឹងតែងតែផ្លាស់ប្ដូរកន្លែងលេងរាល់ពេល ដែរសមត្តកិច្ចផ្ដល់ព័ត៌មានអោយមុនចុះទៅបង្រ្កាបនោះ អញ្ចឹងហេីយទេីបរាល់ពេលចបង្រ្កាបម្ដងៗ ចាប់បានតែមាន់ងាប់ កន្រ្តកដាក់មាន់ នឹងដុតសង្វៀនចោល ។ ល។ ដេីម្បីបំភាន់ភ្នែកលោកបែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំ តែប៉ណ្ណោះ។
តាមប្រភពរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទ បានប្រាប់អោយអង្គភាពសារព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស យេីងដឹងនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០
គ្រាន់តែនៅឃុំទន្លេបិទ របស់ពួកគាត់ មាន៥ទីតាំងសម្រាប់ផ្លាស់ប្ដូរលេងមិនដែលខក់ខានទេ ហេីយមិនដែលឃេីញ សមត្តកិច្ចចាប់បានម្ចាស់ទីតាំងនឹងអ្នកលេងយកទៅផ្ដន់ទាទោសទេគ្រាន់តែមកបង្អេីល សត្វ រុយ សត្វមូស តែប៉ុណ្ណោះ។
ក្រៅពីប្រពលរដ្ឋរស់នៅឃុំទន្លេបិទក៏មានប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលកែវ ឃុំជីរោទ៍ ទី១ ប្រាប់ថានៅភូមិគាត់ក៏មាន២ទីតាំងដែរ ហេីយគាត់បានបញ្ជាក់ថាកន្លែងទាំង២ ឃុំខាងលេីជាកន្លែងរបស់ម្ចាស់តែមួយទេ ។
មេីលឃេីញបែបនេះប្រជាពលរដ្ឋបបានដាក់ការសង្ស័យទៅលេីលោក សួស ស៊ាងលី អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ថាប្រហែលជាពាក់ព័ន្ធ រឺក៏មានភាគហ៊ុនជាមួយម្ចាស់បនល្បែងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំដែលមានចាក់ភ្នាល់ស៊ីសងលុយរាប់លានរៀលនឹងរាប់ពាន់ ម៉ឺនដុល្លា នេះដែរហេីយ។
ជាក់ស្ដែងនៅថ្ងៃទី៩ខែមិថុនា២០២០នេះអង្គភាពសារព័តមានកូនខ្មែរម្ចាស់ប្រទេស បានមកដល់ឃុំទន្លេបិទផ្តិតយករូបភាពតាមការ ផ្ដល់ព័ត៌មានរបស់ពលរដ្ឋ ឃេីញមានសង្វៀនបញ្ជល់មាន់នឹងអាប៉ោងទុកចោលនៅក្រោយវត្តទន្លេបិទហេីយផ្លាស់ទៅលេងកន្លែងដែលនៅជិតគ្នា ស្ថិតនៅក្នុងភូមិទន្លេបិទឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ បានយ៉ាងរលូន ស្រែកហោរយ៉ាងសប្បាយ ព្រោះការបេីកលេងនេះមិនបានរំខានដល់សមត្តកិច្ចទេ។
បងប្អូនប្រជាពលរដ្ឋក៏បានស្នើសុំដល់លោកបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាពិនិត្យនឹងមានចំណាត់ការទប់ស្កាត់បង្រ្កាបបនល្បែងខាងលេីជំនួស លោកសួស ស៊ាងលីអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំផង ព្រោះពាក្យស្លោក ភូមិ ឃុំមានសុវត្ថិភាពទាំង ៩ ចំនុចរបស់ប្រមុខរាជរដ្ឋាភិបាលនឹងបទបញ្ជាររបស់សម្ដេចក្រឡាហោមស ខេង បទបញ្ជាររបស់ឯឩត្ដមសន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនដែលមានក្នុងភ្នែកលោកអធិការរូបនេះទេ ទេីបបណ្ដោយអោយមានបនល្បែងស៊ីសងដ៏ធំបែបនេះ។
ពលរដ្ឋសង្ឃឹមជឿរជាក់នឹងរងចាំមេីលចំណាត់ការបង្រ្កាបបនល្បែងមួយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីលោកបែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំ ផងដែរ៕