សិង្ហបុរី រកឃើញ COVID-19 ៤៥១ករណីថ្មី, អ្នកឆ្លងសរុបកើនដល់ ៣៨,៩៦៥នាក់

បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីទាំងនោះ គឺសឹងតែទាំងអស់ជាករណីឆ្លងនៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសដែលធ្វើការ នៅសិង្ហបុរី ហើយ០៧ករណីប៉ុណ្ណោះជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ ចំណែកឯ ចំនួនអ្នកជំងឺដែលបានស្លាប់ នៅក្នុងប្រទេសដីកោះ ដ៏តូចនេះគឺនៅត្រឹម ២៥នាក់។

ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 ទាំងជិត ៣៨,៩៦៥នាក់នៅសិង្ហបុរី គឺមាន២៥,៨៧៧នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ៕

You might like