ស្ន​ងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមគោលដៅ២៤ម៉ោងលើ២៤ម៉ោង នៅ៣ទីតាំងទៀត និងដាក់តាំងលេខទូរស័ព្ទស្នងការ ស្នងការរង និងមន្រ្តីពាក់ព័ន្ធ សម្រាប់បម្រើពលរដ្

(ភ្នំពេញ)៖ គោលដៅប្រចាំការ២៤ម៉ោងលើ២៤ម៉ោងថ្មីសន្លាង និងមានផាសុខភាព ដែលជាគំនិតផ្តួចផ្តើមដោយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៣ទីតាំងទៀត បានដាក់បន្ថែមសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ និងកិច្ចអន្តរាគមន៍ផ្សេងៗ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន យើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា គោលដៅទាំង៣ទីតាំងរួមមាន៖

*នៅក្រោមស្ពានព្រែកព្នៅ
*ផ្លូវហាណូយ
*ផ្លូវ២០០៤។ លោកថា គោលដៅទាំង៣នេះ មានទាំងដាក់ភ្ជាប់លេខទូរស័ព្ទរបស់លោកឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ និងរួមទាំងលេខរបស់មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បើតាមលោក សាន សុខសីហា, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវតែផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ជាពិសេសលោកឧត្តមសេនីយ៍ស្នងការ ក៏បានយកចិត្តយ៉ាងខ្លាំង ដល់សុខទុក្ខរបស់មន្ត្រី ក៏ដូចជាកន្លែងធ្វើការ ឬកន្លែងប្រចាំការត្រូវតែស្អាត មានអនាម័យល្អ និងបរិស្ថានស្អាតជានិច្ច ដើម្បីទទួលបាននូវសុខភាពល្អ ងាយស្រួលក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕

You might like