លោក​ជំទាវ​ ម៉ាណ​ ណាវី​ សមាជិក​រដ្ឋ​សភាជាតិ​ អញ្ជើញ​ចូលរួម​ពិធីជួបសំណេះសំណា និងផ្ដល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចំនួន ៥៤នាក់ មកពីបណ្ដារាជធានីខេត្ត-ក្រុង

ភ្នំពេញ៖រសៀលថ្ងៃច័ន្ទ ១០ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

​ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ដម​ណ្ឌលរាជធានីភ្នំពេញ អញ្ជើញ​ចូលរួម​ពិធីជួបសំណេះសំណា និងផ្ដល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចំនួន ៥៤នាក់ មកពីបណ្ដារាជធានីខេត្ត-ក្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការ សុខាភិបាល ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ សង្គមកិច្ច​ អតីតយុទ្ធជន​ យុវនីតិសម្បទា និងកិច្ចការនារីនៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ស្ថិត​នៅ​ម៉ាស្ជិទ​អាល់សាកាល​ រាជធានី​ភ្នំពេញ​

ក្នុងធិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី​ ឆ្នាំ​២០២០​ ជូនប្អូនៗកុមារកំព្រាចំនួន ៥៤នាក់ មកពីបណ្ដារាជធានីខេត្ត-ក្រុង លើកទី២២ក្រោមគម្រោងចិញ្ចឹមកុមារកំព្រាតាមផ្ទះរបស់អង្គការ IGMG-HASENE នៃប្រទេសអាល្លឺម៉ង់ ក្រោមកិច្ចសហការជាមួយសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា៕

You might like