មានសង្ឃឹមឡើងវិញហើយ! ចិនជាង១ពាន់នាក់បានត្រឡប់មកកម្ពុជាវិញ ជាមួយការវិនិយោគនៅខេត្តព្រះសីហនុ ក៍ដូចជាបណ្ដាខេត្តនានាផងដែរ!

(ភ្នំពេញ)៖ ការត្រឡប់មកវិញរបស់អ្នកវិនិយោគចិន ជនជាតិចិន អាចនឹងធ្វើឲ្យស្ថានភាពវិនិយោគនៅខេត្តព្រះសីហនុ ប្រែប្រួលឬដំណើរឡើងវិញ។

ខណៈជនជាតិចិនជាង១ពាន់នាក់ បានត្រឡប់ទៅខេត្តព្រះសីហនុ តាមជើងហោះហើរត្រង់ ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់១៣មិថុនានេះ ដោយក្នុងចំណោមពួកគេ ភាគច្រើនជាអ្នកវិនិយោគ និងអ្នកធ្វើការងារ។

នេះបើតាមការរំពឹងទុករបស់លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ ។លោកឃាង ភារម្យ បានថ្លែងនៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២០ថា ៖ « រាល់ជនបរទេសទាំងអស់ ដែលទៅដល់ខេត្តព្រះសីហនុ សុទ្ធតែឆ្លងកាត់ការធ្វើតេស្តរកកូវីដ-១៩ រួមទាំងការធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តលើកទី២បន្ថែមទៀតផងដែរ។ ការត្រឡប់របស់អ្នកវិនិយោគចិន ពេលនេះ លោកសង្ឃឹមនឹងមើលឃើញពីភាពវិជ្ជាមាននៃវិស័យទេសចរណ៍ និងឧស្សាហកម្ម នឹងងើបឡើងវិញ បន្ទាប់ពីបញ្ចប់វិធានការនៃការដាក់ចត្តាឡីស័ក លើពួកគេមក »។

លោក ឃាង ភារម្យ បញ្ជាក់បន្ថែមថា៖ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១០កន្លែង ដែលឥឡូវ កំពុងដំណើរការ៤កន្លែង។ ដោយឡែក កន្លែងផ្សេងទៀតកំពុងដំណើរការសាងសង់ និងកន្លែងខ្លះបានផ្អាកសកម្មភាព បន្ទាប់ផ្ទុះជំងឺកូវីដ-១៩ តែស្ថានភាពហាងទំនិញ ផ្សារ ផ្ទះសំណាក់ គឺដំណើរការធម្មតា។គួររំលឹកដែរថា កាលពីថ្ងៃទី៩ ខែមិថុនា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពខេត្តព្រះសីហនុ នៅទីស្តីការគណៈរដ្ឋមន្រ្តី ថា ៖ « បច្ចុប្បន្នជនជាតិចិនជាង១,៥ម៉ឺននាក់ កំពុងរស់នៅខេត្តព្រះសីហនុ។ លោក អះអាងថា កាលពីកូវីដ-១៩ មិនទាន់ផ្ទុះឡើង ជនជាតិចិនប្រមាណ២ម៉ឺននាក់ បានរស់ និងដើរកម្សាន្តនៅខេត្តព្រះសីហនុ៕

You might like