ខេត្តបាត់ដំបង ៖ ជនរងគ្រោះដែលជាមនុស្សភេទទី៣« ខ្ទើយ » បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៃផ្លែកាំបិតចិតបន្លែ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ក្រោយពីពួកគេត្រឡប់មកពីកម្មវិធីខួបកំណើត និងឆ្ពោះទៅកាន់បន្ទប់ជួលបម្រុងនាំគ្នាឡើងឋានសួគ៌ តែត្រូវភាគីខាងប្រុសចាក់បម្រុងប្លន់ទៅវិញ។បើយោងតាមប្រភពមួយចំនួនបាននិយាយថា កាលពីព្រលប់មុនពេលកើតហេតុ ជនរងគ្រោះដែលមាន ឈ្មោះ នឿន រ៉ាឌី ភេទទី៣(ខ្ទើយ) អាយុ៣១ឆ្នាំ រស់នៅភូមិនរា ឃុំនរា សស្រុកសង្កែ ខេត្តបាត់ដំបង និងស្នាក់នៅបន្ទប់ជួល ខាងក្រោយស៊ុបពន្លឺត្បូង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានចបានចេញទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្ក័ នៅម្តុំបុរីរំចេក។ប្រភពដដែលបានបន្តថា លុះប្រហែលជាម៉ោង២,៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ គេក៏គេក៏បានឃើញជនរងគ្រោះឌុបមនុស្សប្រុសម្នាក់មកកាន់បន្ទប់ជួលរបស់គេវិញ ដែលអាចនិយាយបានថា ពួកគេប្រាកដជាមកនាំគ្នាឡើងឋានសួគ៌ផងក៏មិនដឹង ព្រោះពេលមកដល់ភ្លាម គេឃើញភាគីខាងម្ចាស់បន្ទប់ បានចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតកាយ ប្រភពដដែលដែលបានលបមើលសកម្មភាពនេះបានបន្តថា ភ្លាមៗនោះដែរ បន្ទាប់ពីជនរងគ្រោះដើរចេញពីបន្ទប់ទឹកមក ស្រាប់តែភាគីខាងប្រុស ទាញយកកូនកាំបិតចិតបន្លែដងលឿងមកចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត។ ដែលគេអាចសន្និដ្ឋានបានថា គឺពិតជាមានបំណងប្លន់ ព្រោះជនរងគ្រោះមានពាក់គ្រឿងអលង្ការច្រើន ក្រោយពីមានការប្រតាយប្រតប់ និងមានការស្រែកឆោឡោពីសំណាក់អ្នកជិតខាងផងនោះ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង។ ចំណែកជនរងគ្រោះដែលរងរបួសត្រង់ពោះ៣កាំបិត និង ស្មាសងខាង២កាំបិត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។បច្ចុប្បន្នគេសង្កេតឃើញថា សមត្ថកិច្ចកំពុងដុតដៃ ដុតជើង ដើម្បីតាមស្វែងរកមុខសញ្ញាសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងចៀសវាងការរិះគន់ថា ស្នងការរងទទួលផែនព្រហ្មទណ្ឌមានដល់ទៅ២រូប ដែលទើបប្រកាសចូលកាន់តំណែងថ្មី តែបទល្មើសកាន់តែកើនឡើងទ្វេដង៕
ត្រឡប់មកពីកម្មវិធីខួបកំណើត ហើយឆ្ពោះទៅកាន់បន្ទប់ជួលបម្រុងនាំគ្នាឡើងឋានសួគ៌ តែត្រូវភាគីខាងប្រុសចាក់បម្រុងប្លន់ទៅវិញ។
![Twitter](http://www.kmpn.asia/wp-content/themes/videohost-pro/assets/img/icon-twitter-white.png)
![Facebook](http://www.kmpn.asia/wp-content/themes/videohost-pro/assets/img/icon-facebook-white.png)
![Google+](http://www.kmpn.asia/wp-content/themes/videohost-pro/assets/img/icon-google-plus-white.png)
![Pinterest](http://www.kmpn.asia/wp-content/themes/videohost-pro/assets/img/icon-pinterest-white.png)