កណ្ដាល៖នៅព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលស្រុកល្វាឯម បានបេីកវគ្គបណ្តុះបណ្តាល ស្តីពីការនីតិវិធីរបស់គណៈកម្មាធិការសូរិយោដីថ្នាក់ស្រុក ក្រោមអធិបតីភាពលោក កន សុខកាយ អភិបាល នៃគៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសុរិយោដីថ្នាក់ស្រុក និងលោក ទៀង កុសរៈ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្តាល។
+ សមាសភាពចូលរួម លោក លោកស្រីអភិបាលរងស្រុកនាយក-នាយករងរដ្ឋបាលសាលាស្រុក, ក្រុមការងារនៃមន្ទីរសាម៉ី, ប្រធាន-អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណាង់ និងភូមិបាលស្រុក, ប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ, លោក-លោកស្រីមេឃុំ, ជំទប់ទី២ ព្រមទាំងមេភូមិទាំង៤៣របស់ស្រុក សរុបវត្តមានចូលរួមចំនួន៧២នាក់, ស្រី១០នាក់។
ក្នុងវគ្គនេះផងដែរលោកអភិបាលស្រុកបានគូសបញ្ជាក់ថា គោលបំណងបណ្តុះបណ្តាលពោលគឺចង់អោយមន្ត្រីដែលត្រូវអនុវត្តតួនាទីភារកិច្ចក្នុងកិច្ចការងារសុរិយោដីស្រុក-ឃុំ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ក៏ដូចជាឆ្លេីយតបនិងអ្វីដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនចង់បាន មានភាពត្រឹមត្រូវស្របទៅតាមគោលការច្បាប់ លិខិតបទដ្ឋានគតិយុទ្ធដែលស្ថាប័ន និងក្រសួងមានសមត្ថកិច្ច បានដាក់ចេញ និងណែនាំ ជៀសវៀងមានការអនុវត្តខុស ឬផ្ទុយពីច្បាប់៕