បុរសម្នាក់ធ្លាក់ ពីលើអាគារកំពស់៤ជាន់ (ក្នុងការដ្ឋានសំណង់ ក្រុមហ៊ុន ស្តាហ្គោល )រងបួសធ្ងន់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅន្ទីរពេទ្យ

ខេត្តបន្ទាយមានជយ័,ក្រុងប៉ោយប៉ែត
បុរសម្នាក់ជាកម្មករសំណងម្នាក់បានស្លាប់ក្រោយធ្លាក់ពីលើអាគារកម្ពស់៤ជាន់ក្នុងក្រុមហ៊ុនស្តាហ្គោល នៅវេលា ម៉ោង ៦,៣០នាទី ព្រឹកថ្ងៃទី១៨,ខែមិថុនា,ឆ្នាំ២០២០ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទា យមានជ័យ ។
តាមរបាយណ៍ការសមត្ថកិច្ចបានឲ្យសារព័ត៍មានដឹងថា : ជនរងគ្រោះមាន ឈ្មោះឆន ឆេនអាយុ៥១ ឆ្នាំភេទប្រុស រស់នៅភូមិបំណាក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់កម្មករ ក្នុងការដ្ឋានសំណង់របស់ ក្រុមហ៊ុន ស្តាហ្គោល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
របាយការណ៍សមត្ថកិច្ចនគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនកើតហេតុជនរងគ្រោះបានឡើងទៅធ្វើការនៅលើអាគារជាន់ទី៤,តែមិនដឹងយ៉ាងណាបានជាភ្លាត់ស្នៀតធ្លាក់ពីលើអាគារមកដល់ដីបណ្តាលឲ្យរបួសបាក់ជើងឆ្វេង និងគ្រាំក្នុងខ្លួន ហើយត្រូវបានកម្មករ ធ្វើការជាមួយ បានដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត គ្រូពេទ្យបានជួយសង្គ្រោះតែមិនអាចសង្គ្រោះបានលុះដល់ម៉ោង៨ព្រឹកទើបជនរងគ្រោះបានស្លាប់តែម្តង ។
សពជនរងគ្រោះពេលនេះតំកល់ទុកនៅមន្ទីរ ពេទ្យ បង្អែកក្រុងប៉ោយប៉ែត ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕

You might like