កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ ស្វាយ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ)

នៅថ្ងៃទី ១៨ មិថុនា ២០២០វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក
កំពង់ស្វាយ បង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (បៀរ) ស្ថិតក្នុងភូមិសាស្ត្រស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកម្លាំងជំនាញបានឲ្យដឹងថា ក្រោមដឹកនាំ
បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ
នគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំកម្លាំងជំនាញនគរបាលស្រុកកំពង់ស្វាយ
បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ (បៀរ)
នៅភូមិ កំពង់គោលើ ឃុំកំពង់គោ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួន
បានចំនួន ០៤ នាក់÷
១.ឈ្មោះ រស់ ទ្រី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ
កសិករ នៅភូមិ ឃុំកើតហេតុខាងលើ ជាម្ចាស់ផ្ទះ ។
២.ឈ្មោះ សូ សារីន ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំ ជាមួយគ្នាខាងលើ ជាអ្នកលេង ។
៣.ឈ្មោះ សាំង រីន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរកសិករ នៅភូមិខ្សាច់ជីរស់ ឃុំ កំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាអ្នកលេង ។
៤.ឈ្មោះ ណូយ ហេង ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរកសិករ នៅភូមិបូរពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាអ្នកលេង ។

សមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖ បៀរនីឡុង
ចំនួន ០២ ហ៊ូ ស្មើនឹង ១០៤ សន្លឹក ,កំរាលភួយ ០២,ម៉ូតូចំនួន ០៣ គ្រឿង។

ប្រភពព័ត៌មានបន្តឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាន
នគរបាលស្រុកកំពង់ស្វាយ ដើម្បីបំពេញឯកសារតាម
នីតិវិធី ។

ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ
នគរបាលខេត្តកំពង់ធំ តែងតែស្នើ ដល់បងប្អូនប្រជាពលរដ្ឋ
គ្រប់មូលដ្ឋានឃុំ-សង្កាត់ សូមជៀសឲ្យឆ្ងាយពីការប្រព្រឹត្ត
ឬការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ ពេលវេលា ថវិកា ទ្រព្យសម្បត្តិ កិត្តិយស បង្កអាចឲ្យមាន
អំពើហិង្សាក្នុងគ្រួសារ ឈានទៅប្រព្រឹត្តអំពើ ល្មើសផ្សេងៗ
ជាអាទិ៍ ៕

You might like