ថវិកាចំនួន ១,០០០,០០០រៀល ជូនដល់អាជ្ញាធឃុំព្រែកបាក់ សម្រាប់ចាក់ដីជួសជុលផ្លូវចាស់មួយខ្សែ មានប្រវែងប្រមាណ១០០ម៉ែត្រ

នៅរសៀលថ្ងៃសៅរ៍១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០
លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញអមដំណើរលោក ជំទាវកុល ធារិន , លោកជំទាវ ខុង ស៊ុនអេង និងលោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភាជាតិ និងជាតំណាងរាស្រ្តមណ្ឌល កំពង់ចាម បាននាំយកថវិកាចំនួន ១,០០០,០០០រៀល ជូនដល់អាជ្ញាធឃុំព្រែកបាក់ សម្រាប់ចាក់ដីជួសជុលផ្លូវចាស់មួយខ្សែ មានប្រវែងប្រមាណ១០០ម៉ែត្រស្ថិតនៅបណ្តោយមាត់ទន្លេ ស្ថិតនៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ដោយឡែក ការមើលឃើញ និងយកចិត្តទុកដាក់ ពីសំណាក់ លោក ទុន ណេត អភិបាលស្រុក បានឧបត្ថម្ភថវិកាចំនួន ២៤០,០០០រៀល ជូនដល់ឈ្មោះ ផន នួន រស់នៅភូមិព្រែករលួស ឃុំព្រែកបាក់ សម្រាប់ធ្វើការជួសជុលដំបូលផ្ទះ ៕

You might like