សាច់ក្លាស្សេរាប់រយគីឡូត្រូវបាននាំចេញពីប្រទេសថៃមកស្តុបនៅក្នុងទឹកដីកម្ពុជាជិតច្រកទ្វាព្រំដែនរអន្តរជាតិគីឡូ១៣(ភ្នំដី)ខាងមុខទីស្នាក់ការទំនាក់ទំនងព្រំដែនច្រកទ្វាភ្នំដី

សាច់ក្លាស្សេរាប់រយគីឡូត្រូវបាននាំចេញពីប្រទេសថៃមកស្តុបនៅក្នុងទឹកដីកម្ពុជាជិតច្រកទ្វាព្រំដែនរអន្តរជាតិគីឡូ១៣(ភ្នំដី)ខាងមុខទីស្នាក់ការទំនាក់ទំនងព្រំដែនច្រកទ្វាភ្នំដ។
ខេត្តបាត់ដំបង៖នៅថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០២០ក្នុងបរិវេណដែលគ្រប់គ្រងដោយសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣(ភ្នំដី)នៅចំណុចមុខទីស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា&ថៃស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មានសេចក្តីរាយការណ៍មកថាមានមេឈ្មួញមួយក្រុមបាននាំយកសាច់គ្រប់ប្រភេទដែលខូចគុណភាពមកពីប្រទេសថៃមកស្តុបទុកសម្រាប់ធ្វើការចែកចាយបន្តនៅចំណុចមុខទីស្នាក់ការទំនាក់ទំនងកម្ពុជា&ថៃក្នុងច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)។យោងតាមប្រភពពីប្រជាពលរដ្ឋដែលលក់ដូរជិតៗទីតាំងស្តុបសាច់ខូចគុណភាពខាងលើសូមមិនបញ្ចេញឈ្មោះបានឲ្យសារព័ត៌មានដឹងថាសាច់ខូចគុណភាពដែលនាំចូលមកពីថៃខាងលើនោះមិនមែននាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដីនោះទេ ប្រភពបានបន្តឲ្យដឹងទៀតថាសាច់ទាំងនោះគឺយកមកពីច្រកទ្វាររបៀងមួយកន្លែងខាងស្រុកកំរៀងដឹកមកស្តុបទុកសម្រាប់ធ្វើការចែកចាយប្រជាពលរដ្ឋក្នុងស្រុកសំពៅលូនលក់បន្ត។ពាក់ព័ន្ធនឹងទីតាំងស្តុកសាច់គ្រប់គ្រងលើយើងមិនអាចសុំធ្វើការទំនាក់ទំនងទៅមន្ត្រីជំនាញបសុព្យាបាលពេទ្យសត្វក្នុងស្រុកសំពៅលូនបានទេព្តោះថាមិនដឹងថាអ្នកណាជាមន្ត្រីបសុព្យាបាលពេទ្យសត្វនោះឡើយ។ក្នុងរឿងរ៉ាវដែលនាំសាច់ខូចគុណភាពនិងបង្កការប៉ះពាល់ដល់សុខភាពខាងលើនេះសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងស្រុកសំពៅលូននិងមានវិធានការដើម្បីចុះទៅធ្វើការត្រួតពិនិត្យទីតាំងខាងលើដើម្បីធ្វើការទប់ស្កាត់ជៀសវាងការចម្លងនូវមេរោគផ្សេងៗប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលយកទៅទទួលទានពិសេសក្នុងការកំពុងរីករាលដាលនូវមេរោគកូវីត១៩ ដែលជាមេរោគដ៏គួរឲ្យភ័យខ្លាច៕

You might like