ករណីអំពើលួច(ទូរសព្ទ,លុយ,មូទ័រស្វាន) ខេត្តបាត់ដំបង,ស្រុកសំពៅលូន

បាត់ដំបង៖កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះហេងសុភ័ន្ត ភេទប្រុសអាយុ២១ឆ្នាំដែលមានទីលំនៅស្នាក់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងបានប្ដឹងមកសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនថាមានករណីលួច(ទូរសព្ទ,លុយ,ម៉ូទ័រស្វាន)កើតឡើងនៅចំណុចក្រុមទី០៧ភូមិត្រពាំងព្រលិតឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី ២១ខែមិថុនាឆ្នាំ២០២០ វេលាម៉ោងប្រហែល០៣និង០០នាទីដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកទូរសព្ទ០១គ្រឿងម៉ាកអាយហ្វូនប្លើស,ពណ៌ទឹកមាស,ស៊ីមលេខ0884789055,ដាក់ប្រព័ន្ធ អាយខ្លៅ,លុយរៀលនិងលុយដុល្លារសរុបរហែល ២០០០០០រៀលជាង(ពីរសែនរៀលជាង),ម៉ូទ័រស្វានចំនួន០១។សមត្ថកិច្ចបានឲ្យសារព័ត៍មានដឹងថាក្រោយពេលទទួលបណ្ដឹងកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាពចុះប្រតិបត្តិការស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់
ឈ្មោះអុន ឌីណា ភេទប្រុស អាយុ២៥ឆ្នាំទីលំនៅភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបន្តឲ្យដឹងថាវត្ថុតាងដែលដកហូតរួមមាន:
១,លោហធាតុ(ខ្សែក)ចំនួន០២ខ្សែ,លោហធាតុចិញ្ចៀនចំនួន០៣វង់,ស្រោមទូរស័ព្ទចំនួន០៨,កាបូបដៃចំនួន ០៤,កាបូបស្ពាយចំនួន០៥,ទូរសព្ទម៉ាក់អាយហ្វូនសិុចផ្លាស់ពណ៌ទឹកមាសចំនួន០១,ទូរសព្ទម៉ាកសូ.ពរ ពណ៌ខ្មៅចំនួន ០១។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសម្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

You might like