ព្រឹកស្ដាយលេខល្ងាចស្ដាយលុយ ល្បែងស៊ីសងកត់កន្ទុយលេខ(ឆ្នោតយួន)នៅ បរិវេណផ្សារខ្នារ និងផ្ទះwingវេលុយ ឃុន តៃវ៉ាន់ អាជ្ញាធរអត់ខ្វល់

ខេត្តសៀមរាប ៖ ល្បែង​ស៊ីសងនៅក្នុង បរិវេណ ផ្សារខ្នារនឹងមាន នៅក្នងផ្ទះwing វេលុយ​ ឃុន តៃវ៉ាន់នៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ដែលលួចបង្កប់លេងល្បែងស៊ីសងកត់កន្ទុយលេខខុខច្បាប់(ឆ្នោតយួន)ហើយកន្លងមកក៍មាន ពលរដ្ឋលាន់មាត់ហៅថាwing ក៏វេលុយក៏មានចចាក់កន្ទុយលេខក៏មានផងដែរផងដែរ ហើយក៍មានពលរដ្ឋជាច្រើនបានមកទិញឆ្នោត យ៉ាងច្រើនកុះករ ដែលតែងមក ប្រជុំគ្នានៅទីនះផងដែជារៀងរាល់ថ្ងៃ ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលលក់ដូរក្នុងផ្សារខ្នារបានប្រាប់បន្តថា ល្បែងសុីសងកន្ទុយលេខ (ឆ្នោតយួន)ខុសច្បាប់កំពុងរីករាលដាលពេញ បរិវេណ ផ្សារខ្នារ ហើយ បែរជាអាជ្ញាធរអត់ខ្វល់ទៅវិញ។

ដោយឡែក ល្បែងសុីសង ដែលគេតែងហៅថាល្បែងកន្ទុយលេខ ឬឆ្នោតយួន នេះក៍បានកើតឡើងក្នុងបរិវេណ ផ្សារខ្នារ និងក្នុងផ្ទះកន្លែងwing ខាងលើបើទទួលភ្ញៀវអ្នកញៀញល្បែងកន្ទុយលេខតាំងពីព្រឹករហូតដល់ល្ងាច ជារៀងរាល់ថ្ងៃផងដែល មហាជនជាច្រើនដែលតែងតែចូលមក វេលុយwingមួយនេះ បានរិះគន់ចំៗនឹងដាក់ការសង្ស័យថា ប្រហែលជាអាជ្ញាធរ ពាក់ព័ន្ធទទួលលាភសក្ការៈពីក្រុមមេឆ្នោត កត់កន្ទុយលេខរួចអស់ហើយបានជាបណ្តែត បណ្តោយ ឲ្យមានល្បែង ទាំងនេះកើតឡើងយ៉ាងគគ្រឹកគគ្រេងបែបនេះ។

ល្បែងសុីសងកត់កន្ទុយលេខ(ឆ្នោតយួន)ដែលកំពុងរីករាលដាលពេញ បរិវេណ ផ្សារខ្នារ ព្រោះតែអាជ្ញាធរអត់ខ្វល់ ទើបល្បែងស៊ីសងកត់កន្ទុយលេខខាងនេះគេបានបើកលេងដោយចំហរ ដូចមិនញញើត និងច្បាប់ដែលមិនអនុញ្ញាត្តិ ឲ្យមានល្បែងសុី សងនោះទេ ។

ដោយឡែកបញ្ហាផ្សារខ្នារនេះដែលមហាជនបានបន្ត រិះគន់ថាលោក ប្រធានផ្សារ យកចំណីផ្លូវសាធារណៈ មកធ្វើជាអាជីវកម្មផ្ញើររថយន្ត ម៉ូតូ កង់ ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលធ្វើដំណើរទេសចរណ៍តាមផ្សារនឹងធ្វើឲ្យបាត់បង់សោភ័ណភាពបរិវេណផ្សារផងដែរ ដែលអាជ្ញាធរ មិនអាច កែរប្រែបាន តាំងពី​ជំនាន់លោកអភិបាលចាស់មកម្លេះ។ដោយឡែកទីតាំងកត់កន្ទុយលេខ(ឆ្នោតយួន)ខាងលើនេះជ្រកក្រោមស្លាកយីហោវេលុយwing ឃុន តៃវ៉ាន់ ដែរបានបង្កប់លួចលាក់ កត់ល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតយួន)នេះបានកើតមានឡើងរាប់សិបឆ្នាំមកហើយ គេមិនបានឃើញអាជ្ញាធរមកបង្ក្រាបសោះឡើយ ធ្វើអោយពល់រដ្ឋបាត់នូវទំនុកចិត្តមកលេងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចដែលមិនបានចាត់វិធានការចំពោះល្បែងស៊ីសងឆ្នោតកន្ទុយលេខយួនដែលជាមូលហេតុដែលអាចបង្ករឱ្យមានជម្លោះនៅក្នុងគ្រួសារ​ អំពើចោរកម្មនិងអសន្តិសុខក្នុងសង្គម ចាប់តាំងពី អភិបាលខេត្តអភិបាលក្រុងចាស់មកម្លេះ
បងប្អូនប្រជាពលរដ្ឋរសូមសំណូមពរដល់ លោក ទៀ សីហា ! អភិបាលខេត្តសៀមរាប និងលោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោកឧត្តមសេនីយ៍ទោទិត្យណារ៉ុងស្នងការនគរបាលខេត្ត សៀមរាប​ សូមមេត្តាចាត់វិធានការបង្ក្រាបទីតាំងល្បីគាត់កន្ទុយលេខឆ្នោតយួនខាងលើនិងនិងរៀបចំសណ្ដាប់ធ្នាប់ក្នុងបរិវេណផ្សារខ្នាផងដើម្បីកែប្រែសោភ័ណភាពនិងសុវត្ថិភាពភូមិឃុំទាំង 9 ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលពិសេសបទបញ្ជារបស់សម្ដេចក្រឡាហោម​សខេងនិងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនដែលបានដាក់បទបញ្ជាបង្ក្រាបឲ្យខានតែបានរាល់ថ្ងៃស៊ីសងសុខច្បាប់ទាំងអស់។ហើយពលរដ្ឋសង្ឃឹមថាផ្សារខ្នារខាងលេីនេះនឹងមានការកែប្រែល្អប្រសើរជាក់ជាមិនខាន៕

You might like