នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៤:០០ទៀបភ្លឺ កម្លាំងអន្តរាគមន៍ពិសេសខណ្ខមានជ័យ បានសហការជាមួយនិងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ល្បាតក្នុងមូលដ្នាន លុះមកដល់ត្រង់ចំនុចផ្លូវ៦០ម៉ែត្រ មុខសំណង់មិនរៀបរយ ភូមិព្រែកតាគង់ក្រុមទី៨ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរ ដោយខុសច្បាស់នូវសារធាតុញៀន។
១-ជនសង្ស័យឈ្មោះតូ ឃុណានរាជ ភេទប្រុស អាយុ ២៧ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានី ភ្នំពេញ ។
វត្ថុតាង និងសម្ភារៈដកហូតរួមមានក្រាមសថ្លាចំនួន ២១កញ្ចាប់ថង់តូច និង១កញ្ចាប់ថង់ធំល្មម ។
បច្ចប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕