ឃាត់រថយន្តដឹកទំនិញសំពីងសំពោងចំនួន៥គ្រឿងផាកពិន័យ

បាត់ដំបង៖នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍ខេត្តបាត់ដំបងធ្វើការឃាត់រថយន្តដឹកទំនិញខុសបច្ចេកទេសតូច ធំ ចំនួន៥គ្រឿងដែលបន្តចូលក្នុងក្រុងបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីផ្ទេរទំនិញនិងផាកពិន័យ។

កិច្ចប្រតិបត្តិការបង្ក្រាបនិងឃាត់រថយន្តទាំងអស់នោះអនុវត្តន៍តាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបងក៍ដូចជាលោក សាត គឹមសាន្ត ស្នងការរង  ផែនចរាចរណ៍ផ្លូវគោករថយន្តត្រូវបានឃាត់នៅចំណុចខាងត្បូងរង្វង់មូលរូបសំណាកដៃប្រាំបី ក្នុងសង្កាត់អូរចារ និងតាមដងវិថីនានាក្នុងក្រុងបាត់ដំបង។

លោកវរសេនីយ៍ទោ ចាន់ សុធី ប្រធានការិយាល័យចរាចរណ៍បានបញ្ជាក់ប្រាប់ក្រុមការងារយើងថារថយន្តទាំង៥គ្រឿងដែលកម្លាំងរបស់លោកឃាត់បាននោះគឺយកទៅផ្ទេរទំនិញដឹកតាមរថយន្តតូចៗមិនអោយលើសកំពស់ដឹកបន្តដាក់តាមផ្សារឬឃ្លាំងរបស់ឈ្មួញ។

លោកប្រធានបានបន្តថាម្ចាស់រថយន្តឬអ្នកបើកបរទាំង៥គ្រឿងប្រគល់អោយកម្លាំងជំនាញធ្វើការអប់រំ និងផាកពិន័យ ទៅតាមនិតិវិធី៕

You might like