កំពង់ចាម ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គ ស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអម នៃនាយកដ្ឋានបុគ្គលិក លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពប្រធាប់អាវុធទាំងបីលោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត លោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាល ស្រុក ក្រុងទាំង ១០ ។
មន្ត្រីនគរបាលជាតិដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្តិនៅថ្ងៃនេះ រួមមាន ៖
+ថ្នាក់ឧត្តមសេនីយ៍ត្រី ៥រូប ក្នុងនោះមាន ខេត្តកំពង់ចាម ០៣រូប ខេត្តប៉ៃលិន ០២រូប
+ថ្នាក់វសេនីយ៍ឯក ៩រូប ក្នុងនោះ ខេត្តកំពង់ចាម ៧រូប ខេត្តប៉ៃលិន ០២រូប
+ថ្នាក់វរសេនីយ៍ទោ ៩៦រូប ស្រី០៤រូប
+ថ្នាក់វរសេនីយ៍ត្រី ២៣៤រូប ស្រី១២រូប
+ប្រកាសតែងតាំងមុខតំណែងថ្នាក់ស្នងការរង ០៥រូប នាយការិយាល័យ ០៤រូប នាយរងការិយាល័យ ៣១រូប អធិការរង ១៧រូប សរុបចំនួន ៣៥៤រូប ៕ អត្ថបទ និង រូបភាព ៖ ការិយាល័យ ផ្សព្វផ្សាយ អប់រំ