ភ្នំពេញ ៖ នៅវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋស្ថិតតាមបណ្ដោយផ្លូវលេខ២០៨ ផ្ទះលេខ3i ក្រុមទី២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ អ៊ឹង ពិសិដ្ឋ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ។ ផ្ទះធ្វើអំពីថ្មបេតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ) ។
ករណីខាងលើបណ្តាលឲ្យឆេះម៉ាស៊ីនត្រជាក់ និងសម្ភារៈមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ ។
ក្នុងហេតុការណ៍នេះ គេឃើញមានរថយន្តរបស់ការិយាពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹក អស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង១៥និង០០នាទីរសៀលនាថៃ្ងខែឆាំ្នដដែល ៕