អំណោយឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនប្អូនស្រីដែលមានជំងឺហើមជើងពីកំណើត(ជើងដំរី) !!!

ខេត្តតាកែវ ៖ ដោយមើលឃើញនូវការលំបាករបស់ប្អូនស្រី ស៊ាន ស្រីនិច រស់នៅភូមិ អង្កាញ់ ឃុំក្រាំងឈើនាង ស្រុកទ្រាំង ខេត្តតាកែវ។

កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនទៅប្រគល់ជូនប្អូនស្រី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
អំណោយដែលបានផ្តល់ជូនគ្រួសារប្អូនស្រី រួមមាន៖ ថវិកាមួយចំនួនធំ, គ្រឿងឧបភោគ-បរិភោគ, សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុត, រទេះរុញ១គ្រឿង, កង់១គ្រឿង, ជាពិសេសឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានឱ្យក្រុមការងារសង់ផ្ទះទេវតាជូន១ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជំនួសផ្ទះចាស់ដែលមានសភាពទ្រុឌទ្រោម ធ្លុះធ្លាយ ព្រមទាំងបានឱ្យក្រុមការងារជូនដំណើរគ្រួសារប្អូនស្រីទៅដល់ស្រុកកំណើតវិញដោយសុវត្ថិភាព។
សូមបញ្ជាក់ថា: ប្អូនស្រី ស៊ាន ស្រីនិច មានអាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ មានជំងឺហើមជើង(ជើងដំរី) មានប្អូនប្រុសម្នាក់ទៀត មានជំងឺ(ពងទក)ហើយគ្រួសារមានជីវភាពក្រីក្រ ឪពុកជាកម្មករសំណង់ ម្តាយជាកសិករ គ្មានលទ្ធភាពព្យាបាលប្អូនស្រីឱ្យបានដិតដល់នោះទេ។ រហូតដល់ស្ថានភាពជំងឺធ្ងន់ធ្ងរ ទើបគ្រួសារបញ្ជូនប្អូនស្រីមកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ តែដោយ សារលោកគ្រូពេទ្យអស់លទ្ធភាពក្នុងការព្យាបាល ដោយតម្រូវឱ្យវះកាត់ជើងដែលហើមនោះចេញ។

ដោយឡែកមានសប្បុរសជនមួយចំនួនទៀត ក៏បានចូលរួមរំលែកទុក្ខលំបាកដល់ប្អូនស្រី ស៊ាន ស្រីនិចនេះដែរ ថវិការួមមាន៖
១-លោកជំទាវ ព្រិន ប៊ុនម៉ាណែត និងស្វាមី=២០០ដុល្លារ
២-លោកស្រី ជន នែលលី និងស្វាមី=១០០ដុល្លារ
៣-លោកស្រី លឹម ឡេង និងស្វាមី=២០០ដុល្លារ
៤-លោកជំទាវ ងឿន ផល្លីនពោធិតា=១០០ដុល្លារ
៥-លោកជំទាវ សុខា គងពិសី និងស្វាមី=២០០ដុល្លារ
៦-លោកស្រី ស៊ាវអុីង និងស្វាមី=២០០ដុល្លារ
៧-លោកស្រី ជា ផាប៉ាន និងស្វាមី=១០០ដុល្លារ
៨-លោកជំទាវ ខៀវ សសុីលៀប និងស្វាមី=៥០០ដុល្លារ
៩-លោកជំទាវ លី ដាលីន និងស្វាមី=២០០ដុល្លារ
១០-លោកជំទាវ ឌី សុខីទីឃាយុកោ និងស្វាមី=៣០០ដុល្លារ
១១-លោកជំទាវ ជា ផល្គុន និងស្វាមី=១០០ដុល្លារ
១២-លោកស្រី ម៉ៅ ពោរពេញ និងស្វាមី=១០០ដុល្លារ
១៣-លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី=៣០០ដុល្លារ
ក្នុងឱកាសនោះប្អូនស្រីបានថ្លែងអំណរគុណដល់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា និងសប្បុរសជនទាំងទឹកមុខពោរពេញដោយក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោកទាំងពីរតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌ ៕

You might like