CNA៖តំបន់ក្លិបកំសាន្តនាពេលរាត្រី នៅទីក្រុងបាងកកនៃប្រទេសថៃដូចជា៖បារ ខារ៉ាអូខេ កន្លែងម៉ាស្សា និងទីតាំងនារីរកស៉ីផ្លូវភេទ បានបើកទ្វារឡើងវិញហើយ កាលពីថ្ងៃពុធទី១ ខែកក្កដាម្សិលមិញនេះ បន្ទាប់ពីត្រូវបានបិទទ្វារអស់រយៈពេលជាង៣ខែ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងCOVID-19 ។
ទីតាំងកំសាន្តពេលរាត្រីដែលមានដូចជា បារ ខារ៉ាអូខេ កន្លែងម៉ាស្សា និងទីតាំងនារីរកស៉ីផ្លូវភេទ គឺស្ថិតក្នុងប្រភេទអាជីវកម្មចុងក្រោយគេដែលត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញដោយមានលក្ខខណ្ឌ ខណៈមកទល់ពេលនេះប្រទេសថៃពុំមានការឆ្លង COVID-19 នៅក្នុងស្រុកផ្ទាល់រយៈពេលជិត៤០ថ្ងៃមកហើយ ។
ហើយការបើកទ្វារអាជីវកម្មប្រភេទនេះមានន័យថា ជាការបានវិលត្រឡប់ទៅបំពេញការងារចិញ្ចឹមជីវិតវិញ នៃមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដែលធ្វើការក្នុងឧស្សាហកម្មកំសាន្តពេលរាត្រីនេះ ខណៈកន្លងមកនេះពួកគេបានប្រឈមនឹងការលំបាកខ្លាំង ។
សូមជម្រាបផងដែរថា បើទោះជាអាជ្ញាធរថៃបានអនុញ្ញាតឲ្យបើកឡើងវិញក៏ដោយ ប៉ុន្តែភ្លាមៗនេះគេសង្កេតឃើញថា ហាក់មិនមានភ្ញៀវច្រើនឡើយ ហើយកន្លែងមួយចំនួនក៏នៅតែបន្តបិទទ្វារដដែល ៕