(កំពង់ស្ពឺ)៖ លោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ អស់ជំនឿលើប្រព័ន្ធគ្រប់គ្រងដឹកនាំ ។
រហូតប្ដឹងទៅថ្នាក់ដឹកនាំលើៗ អោយដកតំណែងចេញពីអធិការ និងស្នើរសូមឱ្យចាត់ការតាមច្បាប់ ចំពោះអំពើពុករលួយ និងភាពមិនប្រក្រតីក្នុងការដឹកនាំ។
យោងតាមលិខិតអនាមិក៤សន្លឹកដែលធ្វើឡើង កាលពីថ្ងៃទី២២,០៦,២០២០ ដែល អង្គភាពសារព័ត៍មានយេីង ទើបនិងទទួលបាន គឺពលរដ្ឋរស់នៅ ភូមិមិលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បានកើតទុក្ខមិនចិត្តនឹងភ័យខ្លាចចំពោះទង្វើអសមត្ថភាពក្នុងការគ្រប់គ្រង ភូមិឃុំ មានសុវត្ថិភាព។
របស់លោកអធិការស្រុកបសេដ្ឋ អ៊ុំ ចំរើន ដែលបានលួចធ្វើការដោះលែងជនសង្ស័យ ករណីលួចគាស់ផ្ទះប្រជាពលរដ្ឋនឹងវត្តអារាម ។
ជាថ្នូរនិងការទទួលសំណូក១,៤០០$(ដល្លារ)ពីជនសង្ស័យដើម្បីដោះលែងវិញ។ ដោយមិនខ្វល់ពីភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋឡើយ! ។
ខណៈដែលជនសង្ស័យរូបនោះ តែងតែលួច យកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនលើកច្រើនសារមកហើយ។
លិខិតបញ្ជាក់ថា៖ ជនសង្ស័យដែលចាប់ខ្លួនបានហើយដោះលែងវិញជាថ្នូរនិងលុយ១,៤០០$នោះ។
គឺឈ្មោះ កែវ សុខុម ភេទប្រុសអាយុ៤១ឆ្នាំនៅ ភូមិ ត្រពាំងធ្លក ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យរូបនេះ!បានលួចគាស់ទម្លុះទម្លាយទូ ក្នុងវត្ត(អង្គស្តុក) ភូមិមិលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃទី១៩,០៦,២០២០។
យកប្រាក់ចំនួន៨០០ដុល្លារ ជាប្រាក់របស់ព្រះសង្ឃ១អង្គរ គង់នៅវត្តកើតហេតុ។
នៅពេលកើតហេតុឈ្មោះ កែវ សុខុម ត្រូវបានព្រះសង្ឃឃើញទាន់ ហើយសមត្ថកិច្ចប៉ុស្តិ៍ទួលអំពិល បានឃាត់ខ្លួនភ្លាមៗ។
តែបែរជាលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ បានឃុបឃិតជាមួយជនសង្ស័យដោះលែងវីញជាថ្នូរនិងលុយ១,៤០០$។
មិនតែប៉ុណ្ណោះទេលោក អ៊ុំ ចំរើន បានស៊ីដាច់ ម៉ូតូចំនួន៤គ្រឿង ដែលនគរបាលស្រុកបសេដ្ឋចាប់បានពីពួកគ្រឿងញៀនទៀតផង។
ដោយបានដកហូតម៉ូតូយកមករក្សាទុក ដោយមិនរាយការណ៍តាមផ្លូវច្បាប់។
គឺយកមនុស្សទៅដាក់គុកហើយ ទុកម៉ូតូសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ?។
ប្រភពដដែលបញ្ជាក់ថា៖ ម៉ូតូទាំង៤គ្រឿងដែលលោកអធិការស្រុកបសេដ្ឋ យកទី១ម៉ាកហុងដា C125 សេរី2015 ពណ៌ខ្មៅ១គ្រឿង។
២ម៉ូតូ.ម៉ាកហុងដា C125 សេរី2020 ពណ៌ខ្មៅ ១គ្រឿង។
៣ម៉ូតូ.ម៉ាកហុងដា ស៊ូមម៊ើ អ៊ិច សេរី 2017 ពណ៌ក្រហម ១គ្រឿង។
និងទី៤.ម៉ូតូម៉ាក អ៊ិច សេនធើរ សេរី 2018 ពណ៌ខ្មៅ ១គ្រឿង។
ម៉ូតូទាំង៤គ្រឿងនេះ ត្រូវបានលោកអធិការ បញ្ជូនទៅផ្ទះរបស់គាត់ នៅខេត្តកោះកុង ចំនួន2គ្រឿង។
នឹង2គ្រឿងទៀត ត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបប្រពន្ធរបស់គាត់!។
ជាងនេះទៅទៀត កាលពីថ្ងៃទី០៥,០៦,២០២០
លោក អ៊ុំ ចំរើន បានកោះហៅបង្គាប់អោយមេប៉ុស្តិ៍ទាំង១៥ មកជួបម្នាក់ម្ដងៗ ។
ដើម្បីទទួលយកលុយក្នុង១ប៉ុស្តិ៍ចាប់ពី២០ទៅ៣០ម៉ឺនរៀល។
ជាថវិកាភូមិឃុំមានសុវត្ថិភាព ដែលក្រសួងផ្ដល់ជូនមកប៉ុស្តិ៍ប្រចាំត្រីមាសទី១ ត្រីមាសទី២ឆ្នាំ២០២០។(គឺតិចជាងគោលការណ៍ដែលរាជរដ្ឋាភិបាលផ្ដល់អោយ)។
ក្នុងនោះប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ បានស្មើរសុំទៅ ថ្នាក់ដឹកនាំលើៗមេត្តាពិនិត្យមើលភាពមិនប្រកក្រតី។
របស់លោកអធិការ អ៊ុំ ចំរើន នេះផង ពិព្រោះពលរដ្ឋនិងមន្ត្រីក្រោមឱវាទ អស់ជំនឿលើលោកទៀតហើយ! (នេះគ្រាន់តែជាប្រភពបែកធ្លាយតែម្ខាងប៉ុណ្ណោះ)។
ប៉ុន្តែការពិតឬយ៉ាងណា!លោក សម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ ដើមរាំង នៅព្រឹកទី០៦,០៧,២០២០ថា៖ គិតមកដល់ពេលនេះលោកឮតែគេថា និងព័ត៌មានផ្សាយប៉ណ្ណោះ។
ដោយមិនទាន់មានអំណាស់អំណាងឬលិខិតផ្លូវការណាមួយ? ដាក់ចូលមកស្នងការឬលោកឡើយ ទើបពុំទាន់មានមូលដ្ឋានចាត់វិធានការ។
ចំពោះរឿងទទួលលុយ១,៤០០$ ពីចោរជាថ្នូរនិងការដោះលែងអីនោះ លោកថា៖ ខ្ញុំមិនបានដឹងទេ?។
ចំណែកលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ ដែលរងការចោទប្រកាន់ កូនខ្មែរម្ចាស់ប្រទេស់ មិនអាចសុំការបំភ្លឺបានទេ? ។
ហើយអង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយដើម្បីធ្វើព័ត៌មានល្អិត នៅលេខក្រោយៗទៀត? ។
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា៖ ថ្នាក់ដឹកនាំ ជាពិសេសគឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍ដូចជាលោក សម សាមួន ស្នងការខេត្តកំពង់ស្ពឺ នឹងពិនិត្យចាត់វិធានការផ្លាស់ប្ដូរ លោក អ៊ុំ ចំរើន ចេញពីអធិការស្រុកបសេដ្ឋ មិនខានឡើយ?។
ដើម្បីអោយប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ មានភាពកក់ក្ដៅនិងជឿជាក់ លើអង្គភាពនគរបាលជាតិ ជាអ្នកអនុវត្តច្បាប់បម្រើរាស្ត្រពិតប្រាកដ មិនប្រកាន់បក្ខពួក៕ដោយសការី