(បាត់ដំបង)៖ សមត្ថកិច្ចខេត្តបាត់ដំបងបានចុះបង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងដុះស្លែមួយកន្លែង ។
ដោយរឹបអូសបានសម្ភារៈមួយចំនួនចំណែកក្រុមជនញៀនល្បែងមិនមានឃាត់ខ្លួនទេ។
ការចុះបង្ក្រាបនេះបានធ្វើឡើងនៅត្រង់ចំណុចក្រោយផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០។
ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមានសម្ភារកែច្នៃទទឹកភ្លៀង,វិទ្យុទាក់ទងចំនួន៦គ្រឿង ឆ្នាំងសាកវិទ្យុទាក់ទងចំនួន៣គ្រឿង,ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ចំនួន២គ្រឿង។
ចំណែកជនញៀនល្បែងទាំងនោះមិនមានការឃាត់ខ្លួនទេ ព្រោះមិនមានអ្នកទទួលខុសត្រូវ។
ម្យ៉ាងទៀតល្បែងនេះពិបាកក្នុងការកំណត់មុខសញ្ញាព្រោះមិនមានការស៊ីសង់លុយឱ្យឃើញទេគ្រាន់តែគេនិយាយតាមអាកូមមិនអាចដាក់បន្ទុកឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំឬដាក់ទោសបានដែរ។បច្ចុប្បន្នវត្ថុតាង ត្រូវបាននគរបាលយកមករក្សាទុកនៅស្នងការដ្ឋានបណ្តោះអាសន្នរង់ចាំការស្រាវជ្រាវបន្ត៕ដោយ៖សហការី